សេង កំសត់ «ខ្ញុំស្រឡាញ់ប្រដាល់តាំងពីតូច របួសតិចតួចគ្មានបញ្ហា»
- 2017-06-21 03:29:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេង កំសត់ «ខ្ញុំស្រឡាញ់ប្រដាល់តាំងពីតូច របួសតិចតួចគ្មានបញ្ហា»
ចន្លោះមិនឃើញ
អ្នកប្រដាល់ពូកែឌឺដងដាក់ដៃគូ សេង កំសត់ ថាហេតុតែទឹកចិត្តស្រឡាញ់ប្រដាល់គុនខ្មែរតាំងពីតួចមកម្ល៉េះ ទើបជំរុញឲ្យរូបគេតស៊ូព្យាយាមមកដល់ពេលនេះ បើទោះជាពេលខ្លះមានរងរបួសនោះក្ដីក៏នៅតែបន្ត។
កីឡាករ សេង កំសត់ បានឲ្យដឹងថា គេទើបនិងវិលចូលប្រកួតប្រដាល់គុនខ្មែរវិញនោះទេ បើគិតតាំងពីរបួសបាក់ឆ្អឹងមេដៃ ២កំណាត់កាលពី ៦-៧ ខែមុននៅឯសង្វៀនទូរទស្សន៍ PNN។ ការវិលចូលសង្វៀនវិញរបស់ជើងខ្លាំងមកពីខេត្តសៀមរាបរូបនេះ ទើបបង្ហាញមុខបានពីរប្រកួតនោះទេ ទី១នៅសង្វៀនអាស៊ីអាគ្នេយ៍និងចុងក្រោយនេះនៅសង្វៀន CNC ហើយត្រូវរបួសបែកមុខដេរប្រហែល ៤ថ្នេរទៀតផង។
អ្នកប្រដាល់ខាងលើបានបន្តថា ទោះជាមានឧបសគ្គដូចជារងរបួសត្រូវដេរ ហើយត្រូវធ្វើដំណើរឆ្ងាយ(ពីសៀមរាប)ដើម្បីមកប្រកួត ឬបាក់ឆ្អឹងឆ្អែងយ៉ាងនេះក្ដីក៏កីឡាករម្នាក់នេះនៅតែស្រឡាញ់ ហើយមិនបោះបង់នោះឡើយ ពេលខ្លះភរិយារបស់ខ្លួនប្រាប់ឲ្យឈប់បន្តអាជីពមួយនេះទៅ តែគេនៅតែចង់ឡើងប្រកួតដដែល ហើយការបន្តរបស់គេនេះគឺសង្ឃឹមថានៅពេលខាងមុខអាចនឹងមានការងារណាមួយជានិងវិស័យប្រដាល់។
សេង កំសត់ ជាអ្នកប្រដាល់មកពី ក្លឹបគីសែនមានរិទ្ធិអាវុធគីមីក្រសួងការពារជាតិ គេទើបប្រកួតបាន២ប្រកួតនោះទេក្រោយរងរបួសកាលពីកន្លះឆ្នាំមុន។ សង្វៀនទី១របស់គេគឺចាញ់កីឡាករ ជឹម សារ៉ាតដោយពិន្ទុ និងលើកទី២នេះចាញ់ពិន្ទុ ម៉ាត់ ឆ្វេង ហើយរបួសដេរប្រហែល ៤ថ្នេរផងដែរ។