យុវជន​U-21 អេស្ប៉ាញ ​ស៊ី​ U-21ព័រទុយហ្គាល់​ ៣-១

  • 2017-06-21 00:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​ជើង​ខ្លាំង​អាយុ​ក្រោម​២១​ឆ្នាំ​អេស្ប៉ាញ​បាន​លត់​ក្រុម​យុវជន​ព័រទុយហ្គាល់​​រហូត​ដល់​៣-១​សម្រាប់​ការ​ប្រកួត​ពាន​ EURO U-12 នៅ​ក្នុង​ពូល​ B។

៣​គ្រាប់​របស់​អេស្ប៉ាញ​រក​បាន​ដោយ​​ Saul Niguez នាទី​ទី​២១​ក្នុង​វគ្គទី​១​ និង​បន្ថែម​២​គ្រាប់​ទៀត​នៅ​វគ្គ​ទី​២​ដោយ​ Sandro Ramirez នៅ​នាទី​ទី​៦៥​ និង​ Inaki Williams នៅ​នាទី​ទី​៩០​ ខណៈ​ព័រទុយហ្គាល់​បាន​ទម្លាយ​សំណាញ់​ទី​អេស្ប៉ាញ​នៅ​នាទី​៧៧។

តាម​រយៈ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​យុវជន​អេស្ប៉ាញ​ឈរ​លើ​កំពូល​តារាង​ពូល​ B ដោយ​មាន​ពិន្ទុ​៦​ពិន្ទុ​ពី​ការ​ប្រកួត​ឈ្នះ​ទាំង​២​ប្រកួត​ ខណៈ​ព័រទុយហ្គាល់​នៅ​លេខ​២​ដោយ​មាន​៣​ពិន្ទុ​ពី​ការ​ឈ្នះ​១​ និង​ចាញ់​១​ ហើយ​ស៊ែប​ និង​ FYR​ ម៉ាសេដូនី​​មាន​១​ពិន្ទុ​ដូច​គ្នា៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា