Hun Sen Cup ដំណាក់​កាល​ទី​៤​រសៀល​នេះ​មាន៤​គូ​ក្នុង​នោះ​​១​គូ​ក្រុម​ខ្លាំង​ប៉ះ​គ្នា

  • 2017-06-21 01:59:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រសៀល​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ​មាន​ការ​ប្រកួត​ Hun Sen Cup 2017 ​ចំនួន ៤​គូ​ ដែល​ក្នុង​នោះ​មាន​១​គូ​ក្រុម​ខ្លាំង​​ប៉ះ​គ្នា​​គឺ Cambodian Tiger ជួប​អគ្គិសនី​កម្ពុជា ក្នុង​ដំណាក់​កាល​ទី​៤​ ជើង​ទី​១ លើក​ទី​២។

កម្មវិធីប្រកួតរសៀល​នេះ

ការ​ប្រកួត​ដំណាក់​កាល​ទី​៤ នេះ​ត្រូវ​បាន​បែង​ចែក​ជា២​​​ លើក​ ដោយ​លើក​ទី​១ បាន​ប្រកួត​រួច​​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ​​​មាន​ចំនួន​៤​គូ។ ​ដោយ​ឡែក​រសៀល​នេះ​មាន​៤​គូ​ទៀត​ប្រកួត​គ្នា​​​គឺ ក្រសួង​ការពារ​ជាតិ​​ទទួល​ខេត្ត​ស្ទឹងត្រែង, ​Cambodian Tiger ស្វាគមន៍​អគ្គិសនី​កម្ពុជា, ខណៈ​ណាហ្គាវើល ជួប​ខេត្ត​ស្វាយរៀង​ និង​បឹង​កេត​តទល់​​ជា​មួយ ខេត្ត​ឧត្ដរមានជ័យ​។

​៤​គូ​ប៉ះ​គ្នា​រសៀល​នេះ នឹង​ធ្វើ​ការ​ប្រកួត​ជើង​ទី​២ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ចំណែក​៤​ទៀត​ដែល​បាន​ប្រកួត​​បញ្ចប់​ទី​១​​រួច​ហើយ​នោះ​ នឹង​ធ្វើ​ការ​ប្រកួត​ជើង​ទី​២ របស់​​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧៕

លទ្ធផលជើងទី១

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី