រឿង​"មន្ត​ស្នេហ៍​លេខា​"ធ្វើ​ឲ្យ​ ម៉ៅ គីមធីតា ញញឹម​បិទ​មាត់​មិន​ជិត

  • 2017-06-21 07:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រឿង​ "មន្ត​ស្នេហ៍​លេខា​" ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​PNN ​បាន​ចំនួន​១០​ភាគ​រួច​មក​បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ ម៉ៅ គីមធីតា កាន់​តែ​លេចធ្លោ​ជាង​មុន ព្រម​ទាំង​ទទួល​បាន​ការ​គាំ​ទ្រ​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ថា ខ្សែ​ភាព​យន្ត​ភាគ​មួយ​នេះ​សម្ដែង​បាន​ល្អ​ រហូត​ធ្វើ​ឲ្យ​នាង​ញញឹម​បិទ​មាត់​មិន​ជិត​។

តួ​អង្គ​ស្រី​ឈ្មោះ​ កេន្នី ​ក្នុង​រឿង "​មន្ត​ស្នេហ៍​លេខា" បាន​ថ្លែង​មក​កាន់​ Sabay ថា ឥឡូវ​នេះ​ទីផ្សារ​សម្ដែង​​ភាព​យន្ត​របស់​នាង​លេចធ្លោ​ជាង​មុន​​​បើ​ប្រៀប​ធៀប​កាល​ពី​ពេល​មុន​។ ព្រោះ​ក្រោយ​ពី​រឿង​ "មន្ត​ស្នេហ៍​លេខា​" ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN បាន​តែ​ប៉ុន្មាន​ភាគ​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​ផលិតករ​មួយ​បាន​ធ្វើ​ការ​ទំនាក់​ទំនង​មក​នាង​ជា​បន្តបន្ទាប់​ ឲ្យ​ថត​ខ្សែ​ភាព​យន្ត​ភាគ​​ និង​ខ្នាត​ធំ​។

“​ សប្បាយ​ចិត្ត​ណាស់​បង​ ពេល​ខ្ញុំ​ជួប​មិត្តភ័ក្ដិ​សិល្បៈ​មួយ​ចំនួន​ គាត់​បាន​និយាយ​ សរសើរ​ថា​ ​ធីតា​លេង​រឿង​ហ្នឹង (មន្ត​ស្នេហ៍​លេខា​​)សម​ ទាំង​ការ​ប្រើ​ប្រាស់​ទឹក​មុខ​​ និង​ ការ​ស្លៀក​ពាក់​បែប​សិច​ស៊ី មើល​ទៅ​គួរ​ឲ្យ​ក្នាញ់​ ខ្លាំង​ណាស់​" ។ ម៉ៅ គីមធីតា រៀប​រាប់​។

នាង​បន្ថែម​ថា​ ពេល​ដើរ​ផ្សារ​ឬ​ទៅ​ណា​មក​ណា​មាន​​ពុក​ម៉ែ​បងប្អូន​មួយ​ចំនួន​បាន​ហៅ​ឈ្មោះ​ខ្លួន​​ថា​ កេន្នី មិន​បាន​ហៅ​ឈ្មោះ​ពិត​ឡើយ​ ព្រម​ទាំង​សរសើរ​ថា​នាង​មាន​រូប​រាង​ស្អាត​អញ្ចឹង​ ទើប​សម្ដែង​ក្នុង​រឿង​ "មន្ត​ស្នេហ៍​លេខា​" សម​ហើយ​ល្អ​មើល​។

បើ​ចង់​​ជ្រាប​ច្បាស់​រឿង​ "មន្ត​ស្នេហ៍​លេខា​" ដែល​មាន​ ម៉ៅ គីមធីតា ជា​តួ​អង្គ​ឈ្មោះ​នាង កេន្នី សម្ដែង​បាន​ល្អ​ ប៉ុណ្ណោះ​នោះ ​កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា មាន​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃ​ច័ន្ទ អង្គា​ និង ពុធ វេលា​ម៉ោង ៨ ដល់​ម៉ោង ៩ យប់​នៅ​ទូរទស្សន៍​ PNN ៕​​​​​​​

ចុចអាន៖រឿងពាក់​ព័ន្ធ​ "មន្ត​ស្នេហ៍​លេខា​"

ចុចអាន៖រឿង​ពាក់​ព័ន្ធ​ ម៉ៅ គីមធីតា

​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន