ការសិក្សាថ្មី រកឃើញថា ការថតរូប Selfie ភាគច្រើន ដើម្បីបង្អួតរឿង ២យ៉ាងនេះប៉ុណ្ណោះ

  • 2017-06-23 07:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​វិភាគ​លើ​រូបថត Selfie ចំនួន ២,៥ លាន​សន្លឹក នៅ​លើ​បណ្ដាញ​សង្គម Instagram ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា រូបថត Selfie ច្រើន​ជាង​ពាក់​កណ្ដាល ស្ថិត​នៅ​ក្នុង​ប្រភេទ ​រូបរាង ដែល​ពិពណ៌នា​អំពី ស្ថានភាព និង ទ្រព្យសម្បត្តិ របស់​មនុស្ស​នោះ​តែ​ប៉ុណ្ណោះ។

ជា​មួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​ខាង​លើ ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ទៀត​ថា ការ​ថតរូប Selfie បែបនេះ ភាគច្រើន​ធ្វើ​ឡើង​ដោយ​មនុស្ស​ស្រី ដែល​មាន​អាយុ​ពី ១៨ ទៅ ៣៥ ឆ្នាំ។

ខាងក្រោម​នេះ គឺ​ជា​អត្រា​គិត​ជា​ភាគរយ នៃ​ប្រភេទ​រូបថត Selfie នៅ​លើ​បណ្ដាញ​សង្គម Instagram៖

#១ រូបរាង : ៥១,៧ ភាគរយ

#២ សង្គម : ១៤,៣ ភាគរយ

#៣ ជាតិ : ១២,៧ ភាគរយ

#៤ ការ​ធ្វើ​ដំណើរ : ៧,១ ភាគរយ

#៥ សុខភាព និង លំហាត់​ប្រាណ​រាងកាយ : ៥,២ ភាគរយ

#៦ ចំណង់ចំណូលចិត្ត : ២,៨ ភាគរយ

#៧ យេនឌ័រ និង ផ្លូវ​ភេទ : ២,៤ ភាគរយ

#៨ វ័យ​ជំទង់ និង មនុស្ស​ពេញវ័យ : ១,១៤ ភាគរយ

#៩ តារា និង ឧស្សាហកម្ម​កម្សាន្ត : ០,៧២ ភាគរយ

#១០ វប្បធម៌ : ០,៦៨ ភាគរយ

#១១ អាហារ : ០,៤៣ ភាគរយ

#១២ សាសនា : ០,១៩ ភាគរយ

#១៣ គ្រឿងញៀន : ០,១៤ ភាគរយ

#១៤ ការងារ : ០,០៦ ភាគរយ

#១៥ ជប៉ុន​និយម : ០,០៣ ភាគរយ

ប្រភព៖ asiantown   ប្រែ​សម្រួល៖ សេង ឡុង