ទោស​ជាប់​គុក​២១​ខែ​របស់​ Messi នឹង​ប្ដូរ​ទៅ​ជា​ការ​បង់​ប្រាក់​វិញ​

  • 2017-06-23 08:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​នៃ​ប្រទេស​អេស្ប៉ាញ​បាន​យល់​ព្រម​ឲ្យ​ Lionel Messi នៅ​ក្រៅ​ឃុំ ហើយ​​​ជំនួស​ដោយ​​ការ​បង់​ប្រាក់​​វិញ។

ខ្សែ​ប្រយុទ្ធ​ FC Barcelona ត្រូវ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២១​ខែ​​ពី​បទ​គេច​មិន​បង់​ពន្ធ​ជូន​រដ្ឋ​ចំនួន​ ៤,១​លាន​អឺរ៉ូ​ ជាមួយ​ឪពុក​បង្កើត​ ប៉ុន្តែ​យោង​តាម​ច្បាប់​នៃ​ប្រទេស​អេស្ប៉ាញ​បទល្មើស​ដែល​កាត់​ឲ្យ​ជាប់​គុក​រយៈពេល​តិច​ជាង​២​ឆ្នាំ​អាច​ប្ដូរ​ទៅ​ជា​ការ​បង់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​បាន។

ប្រភព​ពី​ El Mundo ឲ្យ​ដឹង​ថា​កីឡាករ​វ័យ​២៩​ឆ្នាំ​នឹង​ត្រូវ​បង់​ប្រាក់​ពិន័យ​ចំនួន​ ២៥២០០០អឺរ៉ូ ខណៈ​ឪពុក​បង្កើត​ត្រូវ​បង់​ចំនួន​១៨០០០០ អឺរ៉ូ​ដើម្បី​នៅ​ក្រៅ​ឃុំ​។ ដោយ​ឡែក​ Cristiano Ronaldo ឯណោះ​វិញ​ត្រូវ​ចោទ​ពី​បទ​មិន​បង់ពន្ធ​ចំនួន​១៤,៧​លាន​អឺរ៉ូ​ពី​ចន្លោះ​ឆ្នាំ​២០១១-២០១៤ ប៉ុន្តែ​រូប​គេ​គ្រោង​មិន​បង់​​អ្វី​ទាំង​អស់​ហើយ​នឹង​ធ្វើ​ការ​ប្ដឹង​ឧទ្ធរណ៍​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី