នុះ! Neymar ប្រកាសចែកផ្លូវជាមួយមិត្តស្រីជាតារាសម្ដែងបាត់
- 2017-06-23 12:48:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នុះ! Neymar ប្រកាសចែកផ្លូវជាមួយមិត្តស្រីជាតារាសម្ដែងបាត់
ចន្លោះមិនឃើញ
Neymar កីឡាករល្អរបស់ Barcelona បានប្រកាសថា ខ្លួនបានបញ្ចប់ស្នេហ៍ជាមួយតារាសម្ដែងប្រេស៊ីល Bruna Marquezine ហើយ។
ប្រធានក្រុមប្រេស៊ីលរូបនេះតាមភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយ Bruna ក្រោយអ្នកទាំងពីរបាក់បែកគ្នាម្ដងកាលពីឆ្នាំ២០១៤។ យ៉ាងនេះក្ដី Neymar បានប្រាប់សារព័ត៌មានក្នុងទីក្រុង Sao Paulo ក្នុងកម្មវិធីសប្បុរសមួយដែលរៀបចំដោយគេផ្ទាល់ថា គេ និង Bruna បានចែកផ្លូវគ្នាម្ដងទៀតហើយ។
“ខ្ញុំមិនចូលចិត្តនិយាយរឿងផ្ទាល់ខ្លួនទៅក្រៅទេ ប៉ុន្តែខ្ញុំនឹង Bruna បានបែកគ្នាមែន។ វាគឺជាការសម្រេចចិត្ត ដែលពួកយើងបានព្រមព្រៀង។ Brunaគឺជានារីដែលខ្ញុំសរសើរច្រើន ហើយខ្ញុំសង្ឃឹមថានាងនឹងសប្បាយចិត្ត។ ពួកយើងបញ្ចប់ក្នុងនាមជាមិត្តភ័ក្ដិ"៕