លេចធ្លាយវីដេអូ ភ្នាក់ងារកូរ៉េខាងជើង ធ្វើទារុណកម្ម អ្នកទោសស្រីម្នាក់ យ៉ាងព្រៃផ្សៃបំផុត

  • 2017-06-27 02:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ភ្នាក់ងារ​កូរ៉េខាងជើង បាន​វាយដំ​ស្ត្រី​រូប​នោះ​យ៉ាង​ព្រៃផ្សៃ ខណៈ​ដៃ​របស់​នាង​ត្រូវ​គេ​ចង​ជាប់
  • ស្ត្រី​រូប​នោះ​ត្រូវ​គេ​ចោទ​ប្រកាន់​ថា បាន​រួមភេទ​ជាមួយ​បុរស​ជនជាតិ​ចិន និង​កូរ៉េខាងត្បូង
  • វីដេអូ​ថត​តាំង​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​ទើប​តែ​លេច​ធ្លាយ នា​ពេល​ថ្មីៗ​នេះ

វីដេអូ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ខ្សែ ដែល​បង្ហាញ​ឲ្យ​ឃើញ ភ្នាក់ងារ​សន្តិសុខ​របស់​កូរ៉េខាងជើង វាយដំ​ស្ត្រី​ម្នាក់​យ៉ាង​ព្រៃផ្សៃ​បំផុត ដោយ​ចោទ​ប្រកាន់​នាង​ពី​បទ​រួមភេទ ជាមួយ​បុរស​ជនជាតិ​ចិន និង​កូរ៉េខាងត្បូង បន្ទាប់​ពី​នាង​រត់​គេច​ចេញ​ពី​ប្រទេស​កំណើត ត្រូវ​បាន​បែក​ធ្លាយ នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត នា​ពេល​ថ្មីៗ​នេះ។

វីដេអូ​ដែល​ថត​តាំង​ពី​ឆ្នាំ​២០១២ នោះ បាន​បង្ហាញ​ឲ្យ​ឃើញ ស្ត្រី​ខាងលើ​រង​ការ​វាយដំ ជាច្រើន​លើក​ច្រើន​សារ ខណៈ​ដៃ​របស់​នាង​ទាំង ២ ត្រូវ​បាន​គេ​ចង​ទៅ​ខាង​ក្រោយ។ ចំណែក​ឯ​ភ្នាក់ងារ​សន្តិសុខ​រដ្ឋ​កូរ៉េខាងជើង​ម្នាក់ បាន​សួរ​ចម្លើយ​នាង មុន​ពេល​ទាត់​ធាក់​នាង​ចំ​ផ្ទៃ​មុខ បោច​សក់ និង​រុញ​ក្បាល​នាង​ទៅ​បុក​នឹង​ជញ្ជាំង យ៉ាង​ឃោរឃៅ​បំផុត។

ស្ត្រី​ខាងលើ​ត្រូវ​សន្តិសុខ ចោទ​ប្រកាន់​ថា​បាន​រត់​គេច​ចេញ​ពី​ប្រទេស​កូរ៉េខាងជើង ទៅ​កាន់​ប្រទេស​ចិន និង​បាន​ចោទ​សួរ​នាង​ថា​បាន​រួមភេទ​ជាមួយ បុរស​ជនជាតិ​ចិន ឬ​កូរ៉េខាងត្បូង ឬ​ក៏​អត់​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា ស្ត្រី​រូប​នោះ​បាន​បដិសេធ ការ​ចោទ​ប្រកាន់​ទាំងឡាយ។

មិនតែប៉ុណ្ណោះ នៅ​ក្នុង​វីដេអូ​ឃ្លិប​នោះ ក៏​បង្ហាញ​ឲ្យ​ឃើញ បុរស​ម្នាក់​ដែល​គេ​ចោទ​ប្រកាន់​ថា បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន ក៏​ត្រូវ​គេ​ធ្វើ​ទារុណកម្ម យ៉ាង​ព្រៃផ្សៃ​ផង​ដែរ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី