វីដេអូ​ហែក​ប្រអប់ OnePlus 5 លើ Lamborghini រង​​ការ​រិះ​គន់​យ៉ាង​សន្ធឹក

  • 2017-06-27 11:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មុន​នេះ​បន្តិច​គណនី YouTube ផ្លូវ​ការ​របស់​ក្រុមហ៊ុន OnePlus បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​ពី​ការ​បើក​ប្រអប់​ OnePlus 5 នៅ​លើ​រថយន្ត Lamborghini ដែល​មើល​ទៅ​​ហាក់​ខុស​ប្លែក​ពី​វីដេអូ​បើក​ប្រអប់​ដទៃ​ទៀត។

យ៉ាងណាក្ដី​ក្រោយ​វីដេអូ​នេះ​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ឃើញ​ថា​ទទួល​បាន​ការ​កោត​សរសើរ​តិច​ជាង​ការ​រិះ​គន់។ អ្នក​ប្រើ YouTube និង ជា​គាំទ្រ​ស្មាតហ្វូន OnePlus មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ថា ៖ "មើល​ទៅ​ដូច​អត់​ប្រយោជន៍ និង ល្ងង់ខ្លៅ...មើល​វីដេអូ​នេះ​ហើយ​ទៅ​ជា​រឹត​តែ​លែង​ចង់​ទិញ OnePlus 5...ខ្ញុំ​ស្រឡាញ់​ OnePlus ប៉ុន្តែ​វីដេអូ​នេះ​ដូច​ម៉េច​ទេ"។

វីដេអូ​ដែល​ទើប​បង្ហោះ​បាន​មួយ​ម៉ោង​នេះ​ទទួល​បាន​ការ​ចុច​ Like ប្រមាណ ៧០០ និង ការ​ចុច​ Unlike ប្រមាណ ២៥០ ផង​ដែរ៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី