មិន​ច្បាស់​ពី​ Crop Sensor និង Full frame ពេលទិញ​កាមរ៉ា អាន​អត្ថបទ​នេះមួយ​ចប់​​​ទៅ​

  • 2017-06-29 02:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​និយាយ​ពី​ទំហំ​ ​Sensor​ ​កាមេរ៉ា​គឺ​មាន​ពីរ​ផ្នែក​សំខាន់​ដែល​គេ​និយម​ប្រើប្រាស់​ភាគ​ច្រើន​រួម​មាន​ ​"Full frame" និង "Crop sensor"។  "Full frame"​ ​សំដៅលើទំហំ​ ​Sensor ដែល​មាន​វិមាត្រ​ ​(Dimension)​ ​ដូចគ្នា​ទៅ​នឹង​ទម្រង់​ហ្វីល​ ​35mm។ ហេតុអ្វី​បាន​ជា​ទម្រង់​ ​35mm ត្រូវ​បាន​ចាត់​ទុក​ជា​ទម្រង់​ ​ស្តង់ដារ​ ​ឬ "Full frame"?

ទម្រង់ហ្វីល​ ​35mm​ បាន​ក្លាយ​ជា​ទម្រង់​ស្តង់ដារ​ក្នុង​បណ្ដុំ​ហ្វីល (Film gauge) តាំង​ពី​ឆ្នាំ​១៩០៩​ ​ប៉ុន្តែ​ដោយសារ​តម្លៃ​ ​និង​គុណភាព​រូបភាព​ទើប​លែង​សូវ​មាន​និយម​ប្រើ​នា​ពេល​ក្រោយ​ៗ​មក។

  • ភាពខុសគ្នារវាង​ ​Full frame និង Crop sensor

Crop sensor​ ​សំដៅ​លើ​ ​Sensor​ ​ណា​មួយ​ក៏​ដោយ​ដែល​មាន​ទំហំ​តូច​ជាង​ ​Full frame sensor ឬ​ស៊ុមហ្វីល​ ​35mm។ ប្រភេទ​ធម្មតា​នៃ​ ​Crop sensor​ ​រួមមាន​ ​APS-C​ ​(Advanced Photo System type-C)​ ​និង​ប្រព័ន្ធ​ ​Micro 4/3​ ​(សម្រាប់​ធានា​នូវ​គុណភាព​រូបភាព​ក្នុង​កម្រិត​ខ្ពស់)។ក្រៅ​ពី​ភាព​ខុស​គ្នា​ខាង​លើ​ ​ទំហំ​ខាង​ក្រៅ​របស់​ ​Sensor​ ​ក៏​មាន​ផ្នែក​ដទៃ​ទៀត​រវាង​ ​Crop sensor​ ​និង​ Full frame sensor​ ​ផង​ដែរ។

  • Frame vs Crop Sensor ចំពោះ Field of view និង​ Focal length

Field of view​ ​សំដៅ​លើ​ផ្ទៃ​រូបភាព​ដែល​អាច​ថត​បាន។ Focal length​ ​សំដៅ​លើ​ចម្ងាយ​រវាង​ ​Lens​ ​និង​ ​Sensor​ ​ក្នុង​កាមេរ៉ា​ ​ហើយ​ ​Focal length​ ​កាន់​តែ​វែង​ ​គឺ​កាន់​តែ​កៀក​នឹង​ ​Sensor ដែល​ធ្វើ​ឲ្យ​រូបភាព​រួម​តូច។  ភាព​ខុស​គ្នា​ដែល​បាន​បង្ហាញ​ភាគ​ច្រើន​រវាង​ ​Full frame​ ​និង​ ​Crop sensor គឺ​ ​Field of view។ Field of view​ ​របស់​ ​sensor​ ​ទំហំ​តូច​ ​បាន​តម្រឹម​ពី​ ​Full frame​ ​ដែល​នេះ​មាន​ន័យ​ថា​ ​ប្រសិន​បើ​ ​Full frame​ ​ប្រភេទ​ ​DSLR​ ​ដូចជា​ ​Nikon D800​ ​និង​ ​Crop sensor ប្រភេទ​ ​DSLR​ ​ដូចជា​ ​Nikon D7100​ ​ថត​រូបភាព​ដូច​គ្នា​ ​ចម្ងាយ​ដូចគ្នា​ ​ជាមួយ​ ​Lens និង​ចំនុច​រូបភាព​ដូចគ្នា​ ​គឺ​ឃើញ​ថា​ ​D7100​ ​នឹង​ថត​រូបភាព Field of view​ ​បាន​តូច​ជាង​ ​D800។

  • Focal length​ ​ដែល​ស្ថិត​លើ​ ​Lens

ត្រូវ​ផ្អែក​លើ​ស្តង់ដារ  ​35mm។ ប្រសិនបើ​យើង​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​ ​Crop Sensor​ ​នោះ​ ​Sensor​ ​នឹង​កាត់​តម្រឹម​ចេញ​នូវ​គែម​នៃ​ស៊ុម​ ​(frame)​ ​ដែល​បង្កើន​ ​Focal length យ៉ាង​មាន​ប្រសិទ្ធភាព។  ​ចំនួន​នៃ​ភាព​ខុស​គ្នា​ក្នុង​ ​Field of view ឬ Focal length​ ​ជា​មួយ​នឹង​ ​Crop sensor​ ​ត្រូវ​បាន​កំណត់​ដោយ​មេគុណ។

ឧទាហរណ៍​ ​៖​ ​Nikon APS-C​ ​ប្រភេទ​ ​Crop sensor​ ​មាន​មេគុណ​ ​1.5X។​ ​នៅពេល Nikkor 50mm f/1.4 lens  ​ត្រូវ​បាន​បំពាក់​លើ ​Nikon DSLR​ ​នោះ​ ​Focal length​ ​ត្រូវ​បាន​គុណ​នឹង​ ​1.5​ ​វា​នឹង​មាន​ដំណើរ​ការ​ដូច​នឹង​ ​Lens​ ​75mm​ ​លើ​ ​Full frame​​ ​ដូច្នេះ​ដែរ។

  • គុណសម្បត្តិរបស់ Full frame

អាច​ផ្ដល់​នូវ​ ​Dynamic range​ ​(បង្ហាញ​នូវ​ពន្លឺ​ពណ៌ច្បាស់​ ហើយ​ជា​ទូទៅ​កាមេរ៉ា​មាន​ ​Dynamic range​ ​ស្មើ​ពាក់​កណ្ដាល​ភ្នែក​អ្នក​ប្រើ)​ ​ធំ​ទូលាយ​ ​និង​ធ្វើ​ការ​បាន​ល្អ​ចំពោះ​ ​ISO កំរិត​ខ្ពស់​លើ​ទីតាំង​មាន​ពន្លឺ​ទាប​ ​ដែល​អាច​ផលិត​បាន​រូបភាព​គុណភាព​ខ្ពស់​ជាង​ ​Crop Sensor។​ ​Full frame sensor​ ​និយម​ប្រើប្រាស់​នៅ​ពេល​ថត​រូបភាព​ស្ថាបត្យកម្ម​ផ្សេងៗ​ ​ដោយមាន​មុំ​ទំហំ​ធំ​ ដែល​មាន​អត្ថប្រយោជន៍​ពេល​ផ្លាស់ប្ដូរ​ ​Lens។

Full frame ប្រភេទ DSLR នឹងមាន shallower depth of field (ផ្នែក​មុខ​ច្បាស់ ហើយ​ផ្ទៃ​ខាង​ក្រោយ​ព្រាល​ហាក់​ដូចជា​ ​Portrait mode)​ ​ជាង​ ​Crop sensor​ ​ប្រភេទ​ ​DSLR ដែល​អាច​មាន​ប្រយោជន៍​ចំពោះ​រូបភាព។ នៅ​ពេល​ថតរូប Focal length​ ​ដែល​កំណត់​ ​Aperture​ ​និង​ថត​រូបភាព​ ​ចេញ​ពី​ចម្ងាយ ឬ​ជ្រុង​ដូច​គ្នា​នោះ​កាមេរ៉ា​ប្រភេទ​ ​Full frame​ ​នឹង​មាន​ ​shallower depth of field​ ជាងកាមេរ៉ាប្រភេទ​ ​crop sensor។ 

ព្រោះ​ ​Sensor​ ​កាន់​តែ​មាន​ទំហំ​ធំ​ ​Focal length​ ​របស់​ ​Sensor​ ​ក៏​កាន់​តែ​វែង​ដែរ​ ​ហើយ​សម្រាប់​ការ​ថត​រូបភាព​ ​field of view​ ​ដូចគ្នា។  ​ឧទាហរណ៍​ ​Canon 5D Mark III​ ប្រើប្រាស់​ ​Canon 50mm f/1.4 Lens​ ​ផ្ដល់​នូវ  ​Focal length ឬ Field of view ប្រហាក់​ប្រហែល​គ្នា​ដូច​នឹង​ការ​ប្រើប្រាស់​ ​Lens 31mm​ ​លើ Canon 7D​ ​ដោយ​មាន​មេគុណ​សម្រាប់​តម្រឹម​ចំនួន​ ​1.6​ ​(31mm x 1.6 = 50mm)។ បច្ចុប្បន្ន​ ​31mm lens​ ​ពិត​ណាស់​មិន​មាន​នោះ​ទេ ប៉ុន្តែ​យើង​យក​ជា​យោបល់​បាន។ ទំហំ​ ​Sensor​ ​កាន់តែធំ Focal length​ ​កាន់​តែ​វែង​ដែល​ត្រូវ​ការ​ដើម្បី​បង្កើត​ ​field of view ដូចគ្នា​ ​ដូច្នេះ​ ​Shallower depth of field​ ​ត្រូវ​បាន​បង្កើត​ដោយ​បន្ថែម​នូវ​ ​Focal length។

  • គុណសម្បត្តិ​ ​Crop sensor

សំខាន់​សម្រាប់​ការ​ថត​រូបភាព​ប្រភេទ​ ​Telephoto​ ​(lens ដែលមាន focal length​ ​វែង​ជាង​ស្តង់ដារ​)​ ​សម្រាប់​អត្ថប្រយោជន៍​បន្ថែម​មេគុណ​របស់​ ​Crop sensor។ ឧទាហរណ៍​ ​៖​ ​វា​អាច​មាន​សារប្រយោជន៍​នៅ​ពេល​ថត​រូប​ប្រភេទ​កីឡា​ ​ជីវិត​សត្វព្រៃ​ ​រូបថត​ឯកសារ។ បើ​លើ​តួ​ Canon7D​ ​(Crop Sensor)​ ​នោះ​ ​Lens Canon 70-200mm f/2.8 lens​ ​នឹង​ឡើង​ដល់​ ​112-320mm។

អត្ថប្រយោជន៍​សាមញ្ញ​មួយ វា​មិនមែន​មានន័យ​ថា យើង​គួរ​តែ​ប្រើប្រាស់​ ​crop sensor នៅ​ពេល​ថត​រូបភាព​ប្រភេទ​ទាំងអស់​នេះ​ទេ​ ​ដែល​វា​អាស្រ័យ​លើ​បំណង​នៃ​ការ​ប្រើប្រាស់​ ​ថវិកា​ ​និង​កត្តា​ផ្សេងៗ​ទៀត។ សម្រាប់​អ្នក​មិន​សូវ​ចង់​ចំណាយ​ច្រើន​គួរ​បន្ថែម​ ​Focal length​ ​និង​ ​DSLR​ ​តម្លៃ​មធ្យម​ដែល​តែ​មាន​សមត្ថភាព​អាច​ទទួល​យក​បាន។ ប៉ុន្តែ​សម្រាប់​អ្នក​ថតរូប​អាជីព​ ​ឬ​ចង់​ថត​បាន​រូបភាព​ដែល​មាន​គុណភាព​ខ្ពស់​ ​គឺ​គួរ​ប្រើ​ប្រភេទ​ ​Full frame​ ​រួម​ជា​មួយ​ ​Telelphoto។

នេះ​ជា​ហេតុផល​ឧស្សាហ៍​ឃើញ​ ​អ្នក​ថតរូប​អាជីព​ប្រភេទ​កីឡា​ ​តែង​ប្រើប្រាស់​កាមេរ៉ា​ដូចជា​ ​Canon 1D X ឬ​ ​Nikon D4​ ​រួម​ជា​មួយ​ ​Lens​ ​300mm​ ​ឬ​ ​400mm​ ​ដែល​មាន​តម្លៃ​ចន្លោះ​ពី​ ​១៥ ០០០​ ​ដុល្លារ​ ​ដល់​ ​២០ ០០០​ ​ដុល្លារ។ ប៉ុន្តែ​សម្រាប់​គុណភាព​ល្អ​មធ្យម​នឹង​មិន​សូវ​ចំណាយ​ច្រើន​ ​គឺ​អាច​ប្រើ​ ​7D​ ​ឬ 6D​ ​រួម​នឹង​ ​Lens​ ​70-200mm 2.8​ ​ដែល​មាន​តម្លៃ​ចន្លោះ​ ​៣ ០០០​ ​ដុល្លារ​ ​ទៅ​ ​៥ ០០០​ ​ដុល្លារ។

ដូច​ដែល​បាន​រៀបរាប់​ខាងលើ​កាមេរ៉ា​ ​Crop sensor​ ​មិន​មាន​តម្លៃ​ថ្លៃ​ដូច​ ​Full frame​ទេ​ ​ដោយ​សារ​ការ​ផលិត​ ​Full frame sensor​ ​មាន​តម្លៃ​លើ​ ​២០​ ​ដង​ ​ប្រើ​ប្រៀប​ជា​មួយ​ ​Crop frame sensor​ ​ប៉ុន្តែ​ ​Crop sensor​ ​កម្រិត​ខ្ពស់​ម៉ូដែល​ក្រោយៗ​អាច​ផ្ដល់​នូវ​គុណភាព​ស្រដៀង​នឹង​ ​Full frame​ ​តម្លៃ​មធ្យម​ដែរ៕

អត្ថបទ ​៖ ប៊ុន ធឿន

អត្ថបទថ្មី