ចំណុច​​មួយ​ដែល​ផលិតករ​ដទៃ​តែង​តែ​​រិះគន់ តែ ចាន់ណា រ៉ូណាន់ នៅ​តែ​បន្ត​ធ្វើ (វីដេអូ)

  • 2017-06-29 04:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​វ័យ​ក្មេង រ៉ូណាន់ ចាន់ណា ប្រាប់​ Sabay ថា​ទោះ​បី​ជា​ភាពយន្ត​របស់​លោក​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណា​ក៏​លោក​នៅ​ទទួល​បាន​បាន​ការរិះគន់​ជា​ច្រើន ហើយ​ក្នុង​នោះ​ក៏​មាន​ការរិះគន់​ពី​អ្នក​ដឹក​នាំ​រៀម​ច្បង​ដែរ ដែល​ពួក​គេ​រិះគន់​លើ​រឿង​តែ​មួយ​ដូច​គ្នា គឺ​ការ​តែង​មុខ​តួ​ស្អាតៗ​ឲ្យ​ទៅ​ជា​ខ្មោច​អាក្រក់ៗ។

ថ្វី​ត្បិត​លោក​ដឹង​ថា​ ការ​យក​តួ​ឯក​ស្រី​ទៅ​តុប​តែង​ជា​តយ​ខ្មោច​អាក្រក់ ចំណាយ​ពេល​យូរ​ និង​ថវិកា​ច្រើន​ក្ដី​ តែ​អ្នក​ដឹក​នាំ​រឿង​ប្រចាំ​ផលិតកម្ម "ឥន្ទ្រានិម្មិត​"​ រូប​នេះ​បញ្ជាក់​ថា៖ "ខ្ញុំ​មិន​ខ្វល់​ទេ​សម្រាប់​រឿង​នេះ​ ព្រោះ​ខ្ញុំ​មាន​គោល​ដៅ​របស់​ខ្ញុំ ហើយ​សម្រាប់​ខ្ញុំ​វា​ជា​ចំណុច​ពិសេស និង​ទាក់​ទាញ​​មួយ​ដែល​បង្ហាញ​ថា​តួ​ស្រី​ទាំង​នោះ​មាន​ការ​អត់​ធ្មត់​ខ្ពស់"។

​លោក​បន្ត​ថា លោក​បាន​សិក្សា​ពី​រឿង​ហូលីវូដ​ជា​ច្រើន​ដែល​គេ ក៏​ធ្វើ​បែប​នេះ​ដូច​គ្នា​ គឺ​តុបតែង​​​តួ​សម្ដែង​របស់​គេ​ឲ្យ​មើល​មិន​ស្គាល់​តែ​ម្ដង​ ពេល​ផ្លាស់​ប្ដូរ​រូប​រាង​ទៅ​ជា​ខ្មោច ហើយ​​លោក​ជឿជាក់​ថា​ លោក​មិន​អាច​បោក​ប្រាស់​គេ​ដោយ​ប្រើ​តួ​ជំនួស​បាន​ទេ​ ព្រោះ​សម្រាប់​មនុស្ស​ម្នាក់ៗ​មាន​ចំណុច​ពិសេស​មួយ​គឺ​ភ្នែក។

អ្នក​ដឹក​នាំ​រឿង "កំណត់ហេតុនាងនាថ" បន្ត​ថា៖ "ទោះ​បី​មុខ​ជា​មើល​លែង​ស្គាល់ ក៏​ខ្ញុំ​​ជឿជាក់​ថា​ចំណុច​មួយ​ដែល​គេ​អាច​ចំណាំ​តួ​ន​បាន​គឺ​ភ្នែក ដូច្នេះ​ហើយ​ខ្ញុំ​នឹង​ប្រើ​វា​ជា​ចំណុច​ទាក់​ទាញ​ប្រិយមិត្ត ឲ្យ​ឃើញ​តួ​ដដែល​តែ​មាន​អារម្មណ៍​២​ផ្សេង​គ្នា"៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម