ក្ដៅៗ Messi បន្តកុងត្រាថ្មីក្រោយ Barca ផ្ដល់ប្រាក់ឈ្នួល៥សែនផោនក្នុងមួយសប្ដាហ៍
- 2017-07-05 08:59:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ Messi បន្តកុងត្រាថ្មីក្រោយ Barca ផ្ដល់ប្រាក់ឈ្នួល៥សែនផោនក្នុងមួយសប្ដាហ៍
ចន្លោះមិនឃើញ
Barcelona រំពឹងថានឹងប្រកាសពីជោគជ័យក្នុងការបន្តកុងត្រាថ្មីជាមួយ Lionel Messi នៅថ្ងៃពុធនេះ។
កំពូលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនបានធ្វើឲ្យអ្នកគាំទ្រ Barcelona បុកពោះជាច្រើនខែមកហើយដោយសារការពន្យារពេលបន្តកុងត្រាថ្មីខណៈកុងត្រាចាស់របស់គេនៅសល់មួយឆ្នាំទៀតប៉ុណ្ណោះ។ យ៉ាងណាក៏ដោយពេលនេះការទន្ទឹងរង់ចាំជិតឈានដល់ទីបំផុតបន្ទាប់ពី Messi ព្រមព្រៀងជាមួយក្លឹបយក្សរបស់អេស្ប៉ាញ។
Messi ដែលទើបរៀបការកាលពីថ្ងៃសុក្រសប្ដាហ៍មុននឹងទទួលបានថ្លៃពលកម្ម ២៦,៤លានផោនក្នុងមួយរដូវកាល ស្មើនឹង ៥សែនផោនក្នុងមួយអាទិត្យ។ កុងត្រាថ្មីនឹងរក្សាកីឡាករវ័យ៣០ឆ្នាំ ដល់ឆ្នាំ២០២២ ហើយក៏មានជម្រើសបន្ថែមពីលើនោះ១ឆ្នាំទៀត (Extra Year) បើសិនជាក្លឹប និងសាមីខ្លួនត្រូវរ៉ូវគ្នា៕