Lacazette ថា​មក​ Arsenal ព្រោះ​ជា​ក្លឹប​ល្អ​ផ្ដាច់​គេ​នៅ​អង់គ្លេស​

  • 2017-07-06 02:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​ជោគជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​ Alexandre Lacazette ពី​​ Lyon ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​របស់​ក្លឹប​ ៥២,៧ ​លាន​ផោន។

តម្លៃ​លើ​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ​របស់​កីឡាករ​​ឆ្នើម​ខាងលើ​ បាន​បំបែក​កំណត់ត្រា​របស់ Mesut Ozil ដែល​ Arsenal ទិញ​ពី​ Real Madrid កាល​ពី​ឆ្នាំ​២០១៣ ដែល​ចាយ​អស់​ ៤២,៤លាន​ផោន។

ខ្សែ​ប្រយុទ្ធ​​វ័យ​២៦​ឆ្នាំ​ សញ្ជាតិ​បារាំង​បាន​និយាយ​ក្រោយ​ចុះ​ហត្ថលេខា​ថា៖ "Arsenal គឺ​ជា​ក្លឹប​ដែល​លេង​បាល់​​ល្អ​បំផុត​នៅ​អង់គ្លេស​ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​មក​កាន់​ទី​នេះ។ ខ្ញុំ​ចូលចិត្ត​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ និង​អ្នក​ចាត់ការ​ទូទៅ ហើយ​ទីនេះ​ក៏​មាន​កីឡាករ​ជនជាតិ​បារាំង​មួយ​ចំនួន​ដែរ​ ធ្វើ​ឲ្យ​ពួក​យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រប​ខ្លួន។

Lacazette រំពឹង​ថា​នឹង​អាច​ហ្វឹកហាត់​ជាមួយ​ ក្រុម​នៅ​ចុង​សប្ដាហ៍​នេះ​ដើម្បី​ហោះ​ទៅ​កាន់​អូស្ត្រាលី​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​ កម្ដៅ​សាច់​ដុំ៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម