ខ្សែប្រយុទ្ធ U23 ចិនម្នាក់នេះលេងលីគកំពូលហុល្លង់ ដែល U23 កម្ពុជាគួរប្រយ័ត្ន
- 2017-07-06 02:34:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធ U23 ចិនម្នាក់នេះលេងលីគកំពូលហុល្លង់ ដែល U23 កម្ពុជាគួរប្រយ័ត្ន
ចន្លោះមិនឃើញ
U23 កម្ពុជា នឹងបើកឆាកប៉ះក្រុម U23 ចិនថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៦:៣០ នាទីល្ងាចនៅពហុកីឡដ្ឋានជាតិជាជំនួបសន្សំពិន្ទុក្នុងពូល J នៃការប្រកួតវគ្គជម្រុះ 2018 AFC U-23 Championship កម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការប៉ះគ្នានេះខ្សែប្រយុទ្ធ U23 ចិនមានខ្សែប្រយុទ្ធវ័យ ២០ឆ្នាំមួយរូបមានបទពិសោធលេងនៅលីគកំពូលហុល្លង់ ដែលកម្ពុជាត្រូវតែប្រុងប្រយ័ត្ន។
Zhang Yuning លេងឲ្យក្លឹប Vitesse នៃលីគកំពូលហុល្លង់កាលពីរដូវកាល ២០១៦-២០១៧ ដោយបានចូលលេងចំនួន ១៦ប្រកួតរកបាន ១គ្រាប់ជួយឲ្យក្រុមនេះបញ្ចប់នៅចំណាត់ថ្នាក់លេខ ៥នៃតារាងលីគកំពូលហុល្លង់។ រដូវកាល ២០១៧-២០១៨ ខាងមុខនេះរូបគេនឹងផ្លាស់ទៅក្លឹបនៅអង់គ្លេស West Bromwich ដោយគ្មានតម្លៃខ្លួន ប៉ុន្តែត្រូវបាន SV Werder Bremen ដែលលេងនៅលីគកំពូលអាល្លឺម៉ង់ខ្ចីជើងបន្ត ត្រៀមលេងរដូវកាលថ្មី។
ខ្សែប្រយុទ្ធ Zhang Yuning បានផ្លាស់ពីក្លឹបកំណើត Hangzhou ដែលលេងនៅលីគកំពូលចិន ទៅកាន់ក្លឹប Vitesse ដំបូងកាលរដូវកាល ២០១៥-២០១៦ ដោយបង្ហាញខ្លួនបាន ៨ប្រកួតរកបាន ២គ្រាប់។ នៅជម្រើសជាតិចិនក្រៅពីលេងឲ្យយុវជនក្រោមអាយុ ២៣ ឆ្នាំ Zhang Yuning ក៏កីឡាករក្នុងក្នុងក្រុមឈុតធំរបស់ចិនផងដែរ។
ខ្សែប្រយុទ្ធរូបនេះមានកម្ពស់ ១,៨៣ ម៉ែត្រទម្ងន់ ៦៩គីឡូក្រាម Zhang Yuning បានពាក់លេខ ៩ នៅឈុតធំរបស់ចិន៕