សង្គ្រាម​លើ​ Twitter រវាង​ ក្លឹប Bayern និង​ West Ham អាន​ហើយ​អស់​សំណើច​

  • 2017-07-06 07:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ Twitter របស់​ London Stadium ដែល​ជា​កីឡដ្ឋាន​ក្លឹប​ West Ham United ថ្មី​ៗ​នេះ​បាន​ចំអក​ដាក់​ Bayern Munich ធ្វើ​ឲ្យ​ក្លឹប​ជើង​ឯក​អាល្លឺម៉ង់​ឆ្លើយ​តប​វិញ​យ៉ាង​ចាស់​ដៃ។

ការវាយប្រហាររបស់គណនីកីឡដ្ឋានរបស់ West Ham

គណនី​ London Stadium បាន​បង្ហោះ​រូប​កីឡដ្ឋាន​កាល​ពី​ថ្ងៃ​ម្សិលមិញ​ ​ដោយ​សរសេរ​អួត​ថា​ផ្ទាំង​ LED (Screen) របស់​ខ្លួន​មាន​ទំហំ​ធំ​ជាង​ផ្ទាំង​ LED របស់​កីឡដ្ឋាន Allianz Arena របស់​ Bayern Munich រហូត​ដល់​៤​ដង។ បន្ទាប់​ពី​ឃ្លា​នោះ​ទៅ​គណនី​ដដែល​បន្ត​សរសេរ​ថា London Stadium ១-០ Allianz Arena #NoNeedForPenalties។

ក្រោយ​រង​ការ​វាយ​ប្រហារ​ពាក្យ​សម្ដី​ដូច្នោះ​ គណនី​ក្លឹប Bayern Munich បាន​ឆ្លើយ​តប​វិញ​ភ្លាមៗ​ដោយ​ចោទ​ជា​សំណួរ​ទៅ​ក្លឹប​ West Ham ថា​ ចុះ​ទូរ​ដាក់​ពាន​រង្វាន់​របស់​ក្លឹប​អង់គ្លេស​នោះ​មាន​ទំហំ​ធំ​ប៉ុណ្ណា​ដែរ? (How about the trophy cabinet?) ៕

ការឆ្លើយតបរបស់ Bayern Munich

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី