Man Utd លុប​រូប Mkhitaryan ឈរ​បង្ហាញ​ឈុត​ថ្មី ព្រោះ​ហេតុផល​អស់​សំណើច​មួយ

  • 2017-07-07 01:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United  បាន​បង្ខំ​ចិត្ត​​លុប​រូប​​លើ​បណ្ដាញ​ Twitter របស់​កីឡាករ Henrikh Mkhitaryan ឈរ​​បង្ហាញ​ពី​ឈុត​រដូវកាល​ថ្មី បន្ទាប់​ពី​អ្នក​គាំទ្រ​​ឌឺ​ថា កីឡាករ​រូប​នេះ​ឡើង​ក្បាលពោះ​ខ្លាំង​ពេក។

កីឡាករ​អាមេនី​បាន​​សម្រាក​លំហែ​កាយ​នៅ​រដូវ​ក្ដៅ​នេះ​យ៉ាង​សប្បាយ​រីករាយ​ បន្ទាប់​ពី​ជួយ​បិសាច​ក្រហម​ឈ្នះ​ពាន Europa League ប៉ុន្តែ​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​​រិះគន់​ថា គេ​ដួច​គេ​ឡើង​គីឡូ​ខ្លាំង អ្នក​ខ្លះ​ថា​គេ​ដូច​ជា​មនុស្ស​មាន​ផ្ទៃពោះ​អញ្ចឹង​។

អំឡុង​ពេល​វិស្សមកាល ​Mkhitaryan បាន​ចំណាយ​ពេល​​កម្សាន្ត​ជាមួយ​តារា​ម៉ូដែល Victoria Lopyreva និង​បាន​ត្រលប់​មក​ធ្វើ​ម៉ូដែល​បង្ហាញ​ឈុត​ថ្មី​ឲ្យ Man Utd​កាល​ពី​សប្ដាហ៍​មុន។ ដោយ​សារ​តែ​មាន​ការ​សើច​ចំអក​និង​រិះគន់​ច្រើន គណនី ​ Twitter របស់ Manchester បាន​សម្រេច​ចិត្ត​លុប​រូប ​Mkhitaryanចោល​តែ​ម្ដង៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម