ផាន់​ គ្រាន់៖​ នឹង​បន្ត​អាជីព​ប្រដាល់​នេះ​រហូត​ព្រោះ​រំពឹង​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ

  • 2017-07-07 02:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កូន​សិស្ស​លោក​គ្រូ​ ផាន់​ ផាន់ណាត​ គឺ​កីឡាករ​ ផាន់​ គ្រាន់​ ថា​នឹង​បន្ត​អាជីព​ឈឺ​ខ្លួន​នេះ​រហូត​ ព្រោះ​មាន​ក្ដី​រំពឹង​ចង់​ជាប់​ជា​កីឡាករ​ប្រដាល់​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ។​

ផាន់​ គ្រាន់​ បាន​ឲ្យ​ដឹង​ថា​ លោក​មិន​ទាន់​ចង់​ឈប់​ពី​វិស័យ​ប្រដាល់​គុន​ខ្មែរ​នៅ​ឡើយ​ទេ​ បើ​ទោះ​ជា​ខ្លួន​ធ្លាក់​សមត្ថភាព​ប្រកួត​រយៈ​ប៉ុន្មាន​ឆ្នាំ​នេះ​ក៏​ដោយ។​ មូលហេតុ​ដែល​កីឡាករ​រូប​នេះ​ឡើង​ទម្ងន់​ខ្លាំង​និង​វ៉ៃ​ធ្លាក់​ដូច​នេះ​ គឺ​ដោយ​សារ​តែ​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​មិន​សូវ​បាន​ហាត់​ដិតដល់ ​ព្រោះ​គ្រូ​របស់​គេ​(ផាន់​ ផានណាត់)​ ធ្លាក់​ខ្លួន​ឈឺ​មិន​បាន​បង្ហាត់​ ហើយ​ណា​មួយ​ក៏​មាន​កន្លែង​ហាត់​ត្រឹមត្រូវ​ទៀត​ផង។​

ផាន់ គ្រាន់ (រូបភាពរបស់លោកគ្រូ ជួន សំណាង)

កីឡាករ​ដែល​ធ្លាប់​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​ Thai Fight​ ម្នាក់​នេះ​បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​ដោយ​សារ​កំពុង​ជាប់​ភារកិច្ច​ប្រកួត​ខ្សែក្រវាត់​របស់​សង្វៀន​បា័យ ក្នុង​ទម្ងន់​៦៥គីឡូក្រាម​ ទើប​មិន​អាច​សម្រក់​បាន​ ប៉ុន្តែ​នៅ​ពេល​ចប់​កម្មវិធី​នេះ​ហើយ​គេ​នឹង​ហាត់​សម្រក់​មក​ទម្ងន់​ដើម​វិញ​គឺ​ ៦៣,៥​គីឡូ​ក្រាម​វិញ។​ បន្ទាប់​ពី​សម្រក់​រួច​ហើយ​ គ្រាន់​ នឹង​ខំប្រឹង​ហាត់​ឲ្យ​ខ្លាំង​បំផុត​ ឲ្យ​គេ​មើល​ឃើញ​ពី​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​បាន​ឱកាស​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ ព្រោះ​រូប​គេ​ពិតជា​ចង់​ជាប់​ខ្លាំង។​

កីឡាករ ផាន់ គ្រាន់ ឆ្វេងទី២

ផាន់​ គ្រាន់​ បច្ចុប្បន្ន​ជា​កូន​សិស្ស​នៅ​ក្នុង​ក្លឹប​ ពុទ្ធសេរីវង្សពោធិសែនជ័យ​ ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ។​ កីឡាករ​រូប​នេះ​ជា​អតីត​ជើង​ខ្លាំង​ក្នុង​ប្រទម្ងន់​ ៦៣,៥​គីឡូ​ក្រាម​ ហើយ​ពី​មុន​ក៏​ធ្លាប់​យក​ឈ្នះ​កីឡាករ​ ឡៅ​ ចន្រ្ទា​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី