កីឡាករ​នាំ​លេង​ Mane របស់ Liverpool នឹង​ត្រឡប់​ទៅ​ហ្វឹក​ហាត់​វិញ​​១០​ថ្ងៃ​ទៀត​

  • 2017-07-07 02:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane គ្រោង​វិល​ទៅ​ហ្វឹកហាត់​ជាមួយ​ Liverpool វិញ​នៅ​អំឡុង​១០​ថ្ងៃ​ទៀត​បន្ទាប់​ពី​ជា​សះស្បើយ​ពី​របួស​ជង្គង់​ដ៏​រ៉ាំរ៉ៃ។​

Sadio Mane

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​ បាន​ធ្វើ​ការ​វះកាត់​​ និង​អវត្តមាន​៨​ប្រកួត​ចុងក្រោយ​នៅ​ចុង​រដូវ​កាល​មុន​ ក្រោយ​មាន​បញ្ហា​ជង្គង់​ក្នុង​ការ​ប្រកួត​ដែល​ក្លឹប​ហង្ស​ក្រហម​យក​ឈ្នះ​ អ្នក​ជិត​ខាង​ Everton ៣-១។

Mane ត្រូវ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូ​ពេទ្យ​របស់​ក្លឹប​ដើម្បី​ឲ្យ​ប្រាកដ​ថា​គេ​​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​១០០%។ ក្នុង​រយៈពេល​នេះ​ កីឡាករ​សញ្ជាតិ​សេណេហ្គាល់​អាច​អវត្តមាន​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​មួយ​ចំនួន​។

ម្ចាស់​អាវ​លេខ​១៩​ នៅ​ Liverpool ស៊ុត​បញ្ចូល​ទី​១៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៧​ប្រកួត​នៅ​ Premier League ចាប់​តាំង​ផ្ទេរ​ពី​ Southampton ក្នុង​តម្លៃ​៣៤​លាន​ផោន​ កាល​ពី​ឆ្នាំ​២០១៦។ គួរ​រម្លឹក​ថា​ក្រុម​លោក​ Jurgen Klopp នឹង​ប្រកួត​បើក​រដូវ​កាល​ថ្មី​ប៉ះ​ Watford នៅ​ថ្ងៃ​ទី​១២​ខែ​សីហា៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន