Casillas បន្ត​កុងត្រា​មួយ​ឆ្នាំ​ទៀត​ជាមួយ Porto ធ្វើ​ឲ្យ​ក្លឹប​មួយ​ចំនួន​ក្អួតឈាម​

  • 2017-07-07 03:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Iker Casillas ទី​បំផុត​បាន​បន្ត​កុងត្រា​ថ្មី​មួយ​ឆ្នាំ​​ទៀត​ជាមួយ​ក្រុម​ខ្លាំង​ព័រទុយហ្គាល់ FC Porto។

Casillas

វីរបុរស​ Real Madrid ​បាន​ផុត​កុងត្រា​២​ឆ្នាំ​ត្រឹម​​រដូវ​កាល​នេះ​ ប៉ុន្តែ​បាន​បន្ត​​មួយ​ឆ្នាំ​ទៀត​កាល​ពី​ថ្ងៃ​ម្សិលមិញ។​ Casillas បាន​សរសេរ​នៅ​លើ​ Twitter ថា៖"ពិត​ជា​រីករាយ​ដែល​បាន​បន្ត​កិច្ចសន្យា​មួយ​រដូវ​កាល​បន្ថែម​​ជាមួយ​ Porto! ខ្ញុំ​ពិត​ជា​អន្ទះសា​ នឹង​ការ​ប្រកួត​ប្រជែង​ដែល​​មក​ដល់​នៅ​ថ្ងៃ​ខាង​មុខ"។

នេះ​គឺ​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​ក្លឹប​មួយ​ចំនួន​នៅ​អឺរ៉ុប​ដែល​ប្រាថ្នា​ចង់​បាន​អ្នក​ចាំទី​វ័យ​ ៣៦​ឆ្នាំ​ទៅ​ចូល​រួម​ ក្នុង​នោះ​មាន​ដូច​ជា​ Napoli, Liverpool និង​ Paris Saint-Germain ជា​ដើម៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម