អ្នកនឹងភ្ញាក់ផ្អើល ពេលដឹងប្រាក់ខែ​ជំនួយការ​វ័យក្មេង របស់ ដូណាល់ ត្រាំ

  • 2017-07-07 06:52:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អ្នក​ជំនាញ​វ័យ​ក្មេង​ជា​ច្រើន កំពុង​ឆ្លង​កាត់​វិបត្តិ​ជីវិត​ប្រចាំថ្ងៃ
  • អ្នក​ធ្វើ​ការ​ជា​មធ្យម ដែល​មាន​អាយុ​ចន្លោះ​ពី ២៥ ដល់ ៣៤ ឆ្នាំ អាច​រក​ចំណូល​តិច​ជាង​នាង

ស្រប​ពេល​ដែល​អ្នក​ជំនាញ​វ័យ​ក្មេង​ជា​ច្រើន កំពុង​ឆ្លង​កាត់​វិបត្តិ​ជីវិត​ប្រចាំថ្ងៃ នាង Madeline Westerhout ដែល​មាន​វ័យ​ទើប​តែ ២៦ ឆ្នាំ និង​ជា​អ្នក​នយោបាយ​វ័យ​ក្មេង​ម្នាក់ បែរ​ទទួល​បាន​មុខតំណែង​ដ៏​ល្អ​មួយ នៅ​ក្នុង​សេតវិមាន។

នាង Madeline Westerhout

នាង Westerhout ដែល​ជា​ជំនួយការ​ពិសេស និង​ជំនួយការ​នីតិប្រតិបត្តិ របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អាច​ទទួល​បាន​ប្រាក់​ចំណូល​សរុប ចំនួន ៩៥ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ ៧ ៩០០ ដុល្លារ​ក្នុង​មួយ​ខែ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ប្រាក់​ខែ​របស់​សេតវិមាន ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

គួរ​បញ្ជាក់​ថា អ្នក​ធ្វើ​ការ​ជា​មធ្យម ដែល​មាន​អាយុ​ចន្លោះ​ពី ២៥ ដល់ ៣៤ ឆ្នាំ អាច​រក​ចំណូល​បាន​ត្រឹមតែ ៥០ ០០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ៕

លោក ដូណាល់ ត្រាំ និង នាង Madeline Westerhout

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សេង ឡុង