វាយកូនបាល់៖ Wimbledon រងការរិះគន់ថាស្មៅមានគុណភាពអន់
- 2017-07-07 07:09:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាយកូនបាល់៖ Wimbledon រងការរិះគន់ថាស្មៅមានគុណភាពអន់
ចន្លោះមិនឃើញ
កម្មវិធីវាយកូនបាល់ដ៏ធំ Wimbledon កំពុងរងការរិះគន់យ៉ាងខ្លាំងពីគុណភាពស្មៅយ៉ាងអន់ ដែលបណ្ដាលឲ្យកីឡាករមួយចំនួនចាញ់ការប្រកួតទាំងមិនអស់ចិត្ត។
Wimbledon គឺជា Grand slam មួយក្នុងចំណោម៤ ក្នុងការប្រកួតកីឡាវាយកូនបាល់ ដែលធ្វើឡើងនៅក្នុងប្រទេសអង់គ្លេស ហើយទីលានរបស់វាត្រូវបានគេក្រាលដោយស្មៅធម្មជាតិ។ យ៉ាងណាក៏ដោយនៅរដូវកាល២០១៧នេះ អ្នកចូលរួមបានរិះគន់ថាទីលានក្រាលស្មៅ ហាក់សឹករិចរិលខ្លាំង ធ្វើឲ្យកីឡាករងាយនឹងរអិលដួល។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កីឡាការិនីជនជាតិអាមេរិក Bethanie បានរអិលដួល នៅទីលានលេខ១៧ ធ្វើឲ្យនាងត្រូវបង្ខំចិត្តបោះបង់ការប្រកួតដោយសាររបួសជង្គង់ធ្ងន់ធ្ងរ។ ក្រៅពីគុណភាពទីលាន ក្រុមជួយសង្គ្រោះដ៏ជាប្រធានបទរិះគន់ផងដែរ ព្រោះស្ថានភាពពេលនោះ នាង Bethanie ត្រូវដេកដួលលើទីលានមួយសន្ទុះធំទើបឡានពេទ្យទៅដល់៕