Mertesacker នឹង​ចូល​និវត្តន៍​នៅ​រដូវកាល​ក្រោយ

  • 2017-07-07 11:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ​ Arsenal​ បាន​ប្រកាស​ថា Per Mertesacker នឹង​ព្យួរ​ស្បែកជើង​​ពេល​ចប់​រដូវកាល​២១០៧-១៨ ហើយ​​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​យុវជន​របស់​ក្លឹប។

Mertesacker នឹង​បន្ត​លេង​ឲ្យ Arsenal​ នៅ​រដូវ​កាល​នេះ មុន​ពេល​ផ្លាស់​តំណែង​ថ្មី​នៅ​រដូវ​កាល​ក្រោយ។ Arsene Wenger អ្នក​ចាត់ការ​របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង​បាន​បង្ហាញ​ក្ដី​រីករាយ​ចំពោះ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ ដែល​ព្រម​លេង​មួយ​ឆ្នាំ​ទៀត មុន​ពេល​ចូល​និវត្តន៍។

“Mertesacker ជា​បុគ្គល​ពិសេស​ម្នាក់ ដែល​ជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ។ គេ​គឺ​ជា​មនុស្ស​មាន​ការ​គិត​វែងឆ្ងាយ​អំពី​ការ​ប្រកួត​និង​​មាន​ការ​ប្ដេជ្ញា​​ជួយ​កីឡាករ​ក្មេង​ឲ្យ​មាន​ភាព​ប៉ិនប្រសព្វ។​ គេ​នឹង​ក្លាយ​ជា​មនុស្ស​គំរូ​ម្នាក់​សម្រាប់​ក្មេង​ៗ​នៅ​ឈុត​យុវជន”។Wenger ប្រាប់​វិបសាយ​របស់​ក្លឹប៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ