រក​ឃើញ​អ្នក​ជំនួស​តំណែង​​អាវលេខ​៣​របស់ Pepe នៅ Real Madrid

  • 2017-07-07 13:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​វ័យ​ក្មេង Jesus Vallejo បាន​ត្រលប់​មក​ជួយ​ Real Madrid វិញ​សម្រាប់​រដូវ​កាល​២០១៧-១៨ និង​ត្រូវ​បាន​ក្លឹប​ទុកចិត្ត​ប្រគល់​អាវ​លេខ​៣​ឲ្យ ដែល​ធ្លាប់​ពាក់​ដោយ​សិស្ស​ច្បង Pepe។

Pepe បាន​ចេញ​ពី Santiago Bernabeu បន្ទាប់​ពី​ជួយ​ក្រុម​ឈ្នះ​ Champions League និង La Liga ហើយ​សម្រេច​ចិត្ត​ផ្លាស់​ទៅ​ប្រទេស​ទួរគី​លេង​ឲ្យ​ក្រុម Besiktas។ កីឡាករ​វ័យ​៣៤​ឆ្នាំ​បាន​ចំណាយ​ពេល១០​រដូវកាល​នៅ Mardid ចូល​លេង​បាន​ជាង​៣០០​ប្រកួត។

ងាក​ទៅ Vallejo ដែល​ជា​ស្នង​តំណែង​លេខ​អាវ​របស់ Pepe បាន​ត្រលប់​មក Madrid​ វិញ បន្ទាប់​ពី​​ក្លឹប​ឲ្យ​ក្រុម​​ Real Zaragoza ខ្ចី​ជើង​កាល​ពី​រដូវកាល​២០១៥-១៦ និង​ទៅ Eintracht Frankfurt កាល​ពី​រដូវ​កាល​មុន។ ក្រុម​លោក Zinedine Zidane បាន​ទិញ Vallejoពី Real Zaragoza កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៥ ក្នុង​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ ប៉ុន្តែ​មិន​ដែល​បង្ហាញ​ខ្លួន​ឲ្យ Madrid ឡើយ។

ការ​ត្រលប់​មក Real Madrid ដោយ​សារ​កីឡាករ​វ័យ​២០​ឆ្នាំ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​នៅ Frankfurt ដោយ​ជួយ​ក្រុម​ស្ថិត​លេខ​១១​នៅ​លីគ​កំពូល​អាល្លឺម៉ង់ និង​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ DFB Pokal៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម