អម្រិត​បើក​ការ​ប្រកួត​ពាន​ CEO Cup រដូវ​កាល​ទី​៥​

  • 2017-07-08 03:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​ចំនួន​៧​​មក​ពី​សាខា​ទូទាំង​រាជ​ធានី​ភ្នំពេញ​របស់​អម្រិត​ត្រូវ​​ពាក់​មុខ​យក្ស​ដាក់​គ្នា​លើ​វាល​ស្មៅ​សិប្បនិម្មិត​បឹងកក់​ដើម្បី​​ប្រជែង​គ្នា​យក​ពាន​រង្វាន់​ CEO Cup 2017 ដែល​ត្រូវ​បាន​បើក​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៧។

លោក ដុស ឌីន

ក្នុង​ពិធី​បើក​ លោក​ ដុស ឌីន​ អគ្គនាយក​រង​បាន​លើក​ឡើង​ថា​ ការ​ងារ​ដំណើរ​ការ​ទៅ​​បាន​គឺ​អាស្រ័យ​លើ​រាង​កាយ ហើយ​រាងកាយ​ដំណើរ​ការ​ទៅ​បាន​​គឺ​អាស្រ័យ​លើ​សុខភាព​ល្អ​ ដូច្នេះ​ម្នាក់​ៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព។ «បុគ្គលិក​យើង​ទាំង​អស់​គ្នា​ជាប់​រវល់​ធ្វើ​ និង​មិន​សូវ​បាន​ជួប​គ្នា​ អីចឹង​បាន​ជាង​លោក​អគ្គនាយក​បង្កើត​ឲ្យ​មាន​ពាន​នេះ​ឡើង​ក្នុង​គោល​បំណង​​ឲ្យ​បាន​ស្គាល់​គ្នា​ សាមគ្គី​គ្នា​ និង​ដើម្បី​សុខភាព។ ទោះ​ជា​យ៉ាង​ណា ក្នុង​ការ​លេង​នេះ​ យើង​ត្រូវ​ចេះ​យោគយល់​ អាស្រ័យ​គ្នា​ ព្រោះ​​យើង​មិន​គិត​សំខាន់​លើ​ការ​ឈ្នះ​ពាន​នោះ​ទេ​ ប៉ុន្តែ​គិត​លើ​សុខភាព​ដែល​បុគ្គលិក​គ្រប់​រូប​អាច​ចូល​លេង​បាន​ទាំង​អស់​គ្នា»។

លោក​អគ្គនាយក​រង​រូប​នេះ​បន្ថែម​ថា​ នៅ​ពេល​ខាង​មុខ​ក្រុម​ហ៊ុន​នឹង​បង្កើត​កីឡា​ពីរ​បី​ប្រភេទ​បន្ថែម​ទៀត​ដើម្បី​​បុគ្គលិក​កាន់​តែ​មាន​ឱកាស​លេង​កីឡា​ ជា​ពិសេស​ប្រភេទ​កីឡា​ដែល​បុគ្គលិក​ស្រី​​អាច​លេង​បាន។ ជាង​នេះ​ទៀត​នោះ​ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​​ និង​លើក​កម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា។

​ពាន​រង្វាន់​ CEO Cup ២០១៧​នេះ​មាន​៦​​ក្រុម​ចូល​រួម​ប្រកួត​ប្រជែង​ និង​១​ក្រុម​​ទៀត​ជា​បុគ្គលិក​ជាន់​ខ្ពស់​​ភាគ​ច្រើន​មាន​វ័យ​ចំណាស់​​ដែល​ប្រកួត​មិត្តភាព​​ថ្ងៃ​បើក​ឆាក​តែ​ប៉ុណ្ណោះ។ ពាន​រង្វាន់​នេះ​ប្រើ​រូបមន្ត​វិល​ជុំ​សន្សំ​ពិន្ទុ​​ក្នុង​នោះ​ក្រុម​៤​ដែល​មាន​​ពិន្ទុ​ខ្ពស់​ជាង​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​ត្រូវ​ប្រើ​​ពេល​១៨​សប្តាហ៍។ ចំពោះ​ប្រាក់​រង្វាន់​វិញ​នៅ​មិន​ទាន់​ច្បាស់​ឡើយ ប៉ុន្តែ​មាន​តែ​២​ក្រុម​ប៉ុណ្ណោះ​នឹង​ទទួល​បាន​ប្រាក់៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី