យុវជន​ខ្មែរ​ម្នាក់ ​ប្រើ​គំនូរ​ចាស់​៣​ផ្ទាំង​ច្នៃ​ចេញ​ជា​ឈុត​ល្ខោន​ស្បៃ​ធំ​មួយ​យ៉ាង​ស្អាត​​កប់(វីដេអូ)

  • 2017-07-09 03:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំនូរ​ចាស់​ៗជា​ច្រើន​ផ្ទាំង​ ដែល​បន្សល់​ទុក​ពី​រាម​ច្បង​ក្នុង​មហាវិទ្យាល័យ​តែ​មួយ​ ត្រូវ​បាន​យុវជន​ម្នាក់​យក​មក​កែ​ច្នៃ​ជា​ ឈុត​របាំ​ "ស្បៃ​ធំ​" យ៉ាង​គួរ​ឲ្យ​ទាក់​ទាញ។ ​​​

សេក វិសាល និស្សិត​ឆ្នាំ​ទី​៤​ នៃ​សាកលវិទ្យាល័យ​ "ភូមិន្ទវិចិត្រសិល្បៈ"​ ផ្នែក​ "វិចិត្រ​កម្ម" ប្រាប់ Sabay ថា​ ​ថ្មីៗ​នេះ​លោក​ទើប​តែ​សម្រេច​​ស្នាដៃ​ថ្មី​មួយ​ ដែល​ច្នៃ​គំនូរ​ចាស់​រេចរឹល​៣ ផ្ទាំង​ចេញ​ជា​សំលៀក​បំពាក់​របាំ​ខ្មែរ​ ដែល​ហោ​ថា "ស្បៃធំ ឬ​ស្បៃ​ភ្លោះ" ដើម្បី​ធ្វើ​ជា​ប្រធានបទ​សេរី​ក្នុង​ការ​បញ្ចប់​ការ​សិក្សា។

យុវជន​២១​ឆ្នាំ​នេះ បន្ត​ថា​ការ​ផលិត​ឈុត​នេះ​ឡើង​គឺ​ប្រើ​ប្រាស់​ឧបករណ៍​ពី​គំនូរ​ចាស់​ទាំង​ស្រុង​ដោយ​ ផ្នែក​លើ​ប្រើ​គំនូរ​២​ផ្ទាំង ខាង​ក្រោយ​២​ផ្ទាំង និង​ផ្នែក​តុប​តែង​ដូច​ជា​តួខាង​មុខ​ និង​មកុដ​គឺ​ប្រើ​ពី​ស៊ុម​គំនូរ​ ព្រម​ទាំង​មាន​ការ​បន្ថែម​គូស​វាស​ខ្លះៗ។

និស្សិត​ដែល​មាន​ទេពកោសល្យ​ខាង​គំនូរ​រូប​នេះ​​បន្ថែម​ថា ការ​​ផលិត​សំលៀកបំពាក់​របាំ​នេះ​​​គឺ​ប្រើ​រយៈ​ពេល​៣ ទៅ​៤​ខែ​ ដោយ​​លោក​ច្នៃ​​មើល​តាម​ឈុត​ "ស្បៃ​ធំ" ​ទាំង​ស្រុង​ តែ​ដោយ​សា​តែ​លោក​ចង់​បាន​ជា​លក្ខណៈ​ Fashion ទើប​សម្រេច​ផ្ដាច់​ខ្លួន​ខាង​ក្រោយ​ឲ្យ​នៅ​ខ្លី​ត្រឹម​ចង្កេះ។

ឈុត​ ស្បៃធំ ឬ ស្បៃភ្លោះ បុរាណ

លោក​បង្ហើប​ទៀត​ថា​ថ្មីៗ​នេះ លោក​ទើប​តែ​សម្រេច​បាន​ឈុត​ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា "រាហុ" ដែល​ចំណាយ​គំនូរ​មួយ​ផ្ទាំង​ និង​រយៈ​ពេល​ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ៕

រាហុ

សូម​ស្ដាប់​ការ​រៀប​រាប់​ពី​អ្នក​ច្នៃ​ម៉ូដ​ដោយ​ផ្ទាល់៖

អត្ថបទ៖ សុខណា

អត្ថបទថ្មី