Ronaldo សម្រេច​ចិត្ត​ហើយ​ គឺ​នៅ Real Madrid បន្ត​ទៀត​

  • 2017-07-10 01:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ជុំវិញ​អនាគត​របស់​ខ្លួន​គឺ​នៅ​លេង​ឲ្យ​ Real Madrid បន្ត​ទៀត​។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​អេស្ប៉ាញ។

Ronaldo

ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​ត្រូវ​​ជឿ​ថា​មាន​ការ​ធុញទ្រាន់​ និង​ខឹង​សម្បា​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​អេស្ប៉ាញ​ដែល​ចោទ​ប្រកាន់​ខ្លួន​ថា​បាន​គេច​មិន​បង់​ពន្ធ​ប្រមាណ ១២,៩​លាន​ផោន​ ធ្វើ​ឲ្យ​រូប​គេ​ពិចារណា​ទៅ​លេង​នៅ​ក្លឹប​ផ្សេង​ក្រៅ​ពី La Liga។

យ៉ាង​ណា​ក៏​ដោយ​គ្រប់យ៉ាង​ហាក់​ធូរស្បើយ​ឡើង​វិញ​ បន្ទាប់​ពី​មនុស្ស​សំខាន់ៗ​នៅ​ជុំវិញ​ខ្លួន​មាន​ ប្រធាន​ក្លឹប, លោក Zidane, ភ្នាក់ងារ​ផ្ទាល់ និង​មិត្ត​រួម​ក្រុម​ បញ្ចុះបញ្ចូល​ឲ្យ​ Ronaldo នៅ​លេង​ឲ្យ​ Real Madrid តទៅ​ទៀត។ កីឡាករ​វ័យ​៣២​ឆ្នាំ​ ត្រូវ​ឡើង​សវនាការ​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​កក្កដា​នេះ​ជុំវិញ​បណ្ដឹង​គេច​ពន្ធ។

គួរ​បញ្ជាក់​ថា​សមាជិក​ទាំង​អស់​របស់​ Real Madrid នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ហើយ តែ​ Ronaldo ត្រូវ​អនុញ្ញាត​ឲ្យ​សម្រាក​យូរ​ជាង​គេ​រហូត​ដល់​ចុង​ខែ​ទើប​ទៅ​ចូលរួម​ជាមួយ​ក្រុម៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី