មិនធម្មតាទេ តារាពន្លកថ្មីនេះ ចេះជំនាញ២ឡើងម៉ាអេមហ្មង!
- 2017-07-10 06:08:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាទេ តារាពន្លកថ្មីនេះ ចេះជំនាញ២ឡើងម៉ាអេមហ្មង!
ចន្លោះមិនឃើញ
មិនតិចជាង១០បទទេដែល លោក ពេជ្រ យ៉ាណូ តារាចម្រៀងក្នុងផលិតកម្ម C2 បាននិពន្ធឡើង នេះបើតាមការលើកឡើងរបស់សាមីខ្លួនប្រាប់ Sabay។
យ៉ាណូ បានរៀបរាប់ឲ្យដឹងថា បទចម្រៀងទាំងនេះមានចំណងជើងដួចជាបទ"មានអូនទើបបងចេះស្មោះ",បទ"សង្សារប្រសព្វ",បទ"ដាក់ចិត្តស្មោះចំមនុស្សសាវា",បទ"ចាញ់តែត្រង់គេជិះRang",បទ"កុំបែកគ្នាព្រោះfacebook,", បទ"សល់ត្រឹមអនុស្សាវរីយ៍",បទ"សូមទោសដែលធ្វើឱ្យឈឺចាប់", បទ"មនុស្សសំណល់",និង បទ"Passworld បេះដូង" ជាដើម ដោយការនិពន្ធឡើងនេះគឺ លោកនិពន្ធច្រៀងដោយខ្លួនងផង និង និពន្ធច្រៀងដោយខ្លួនឯងផង នៅក្នុងផលិតកម្ម C2 ផ្ទាល់តែម្ដង។
"ទាំង១០ហ្នឹងខ្ញុំច្រៀងឲ្យខ្លួនឯងតែ៥បទទេ គឺបទ "មានអូនទើបបងចេះស្មោះ",បទ" សង្សារប្រសព្វ",បទ"ដាក់ចិត្តស្មោះចំមនុស្សសាវា",បទ"ចាញ់តែត្រង់គេជិRang" និង បទ"កុំបែកគ្នាព្រោះfacebook," ក្រៅពីហ្នឹងតារាចម្រៀងផ្សេងទៀតច្រៀង"យ៉ាណូ ថ្លៃង។
មែនទែនទៅ យ៉ាណូ មិនបានរៀនជំនាញអ្នកនិពន្ធអ្វីឡើយ ប៉ុន្តែដោយមាននិស្ស័យខាងសិល្បៈតាំងពីកំណើត រៀនសរសេរតាមគេតាមឯងខ្លះផងនោះក៏អាចសរសេរបានខ្លះៗទៅ។ បែបនេះក្ដី លោកទទួលស្គាល់ថា ស្នាដៃរបស់លោកនៅមានខ្វះចន្លោះច្រើនណាស់ ត្រូវបំពេញបន្ថែមទៀត។
ទោះបីជាមានបទចម្រៀងផ្ទាល់ខ្លួនរហូតដល់ទៅ៥បទហើយក្ដី ប៉ុន្តែទីផ្សាររបស់យ៉ាណូ មិនសូវជាសម្បូរដូចតារាចម្រៀងផ្សេងៗទៀតឡើយ យូៗម្ដងលោកមានឱកាសបានច្រៀងលើឆាក។" ខ្ញុំធ្លាប់ឡើងប៉ុស្តិ៍១១ អាស៊ីអាគ្មេយ៍ CTN ហើយអាទិត្យក្រោយខ្ញុំឡើងCTNម្ដងទៀតហើយ ក្រៅពីនេះទីផ្សារខ្ញុំភាគច្រើន ច្រៀងខនស៊ឺតតាមខេត្ត " លោក ពេជ្រ យ៉ាណូ លើកឡើង។
លោក ពេជ្រ យ៉ាណូ បានចូលសិល្បៈក្នុងអំឡុងឆ្នាំ២០១២ ដែលដំបូងឡើយ លោកគឺជាតារាម៉ូដែល ហើយបន្ទាប់មកបានចូលធ្វើជាអ្នកសរសេរបទចម្រៀងនិងជាតារាចម្រៀងក្នុងផលិតកម្ម C2 ។បច្ចុប្បន្នតារាវ័យ ២២ឆ្នាំរូបនេះ មានស្រុកកំណើតនៅ ខេត្តកំពត រូបនេះ មាននាទីជាអ្នកមើលការខុសត្រូវលើបទចម្រៀង និងជាអ្នកខាងបច្ចេកទេសសំឡេង។
ដោយសារការស្រលាញ់អាជីពជាសិល្បៈនេះតាំពីកំណើតដូចបានរៀបរាប់ខាងលើ តារាច្រៀងរូបនេះបានប្ដេជ្ញាថា និងខំប្រឹងបន្តអាជីពមួយនេះថែមទៀត ដើម្បីប្រជាប្រិយភាពរបស់ខ្លួនទៅថ្ងៃអនាគត៕
រូបថត៖ ផ្ដល់ឲ្យ