ម្ចាស់​ Facebook ដេញ​ថ្លៃ​ ១,១៣​ប៊ីលាន​អឺរ៉ូ​ ទិញ​ Tottenham

  • 2017-07-10 02:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mark Zuckerberg ដែល​គេ​ស្គាល់​ថា​ជា​ស្ថាបនិក​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​ Facebook បាន​លេច​ឮ​ព័ត៌មាន​ពី​ការ​ដេញ​ថ្លៃ​ទិញ​យក​ក្លឹប Tottenham Hotspur។

Mark Zuckerberg

យោង​តាម​ប្រភព​ពី The Sunday Times មហា​សេដ្ឋី​វ័យ​ក្មេង​ ជនជាតិ​អាមេរិក​គឺ​ជា​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​បុគ្គល​​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ ដែល​ចង់​កាន់កាប់​ក្លឹប​ Spurs។ Mark គ្រោង​ដាក់​សំណើ​១,១៣​​ពាន់​លាន​អឺរ៉ូ​ដើម្បី​កាន់កាប់​ក្រុម​ខ្លាំង​របស់​អង់គ្លេស​មួយ​នេះ។

កាល​ពី​ឆ្នាំ​២០១៥​ លោក Joe Lewis ជា​ម្ចាស់​ Spurs ធ្លាប់​ទាត់​ចោល​សំណើ​ ១​ពាន់​លាន​អឺរ៉ូ​ម្ដង​មក​ហើយ​ ដោយ​ទាមទារ​ប្រមាណ​ ២,២៦​ពាន់​លាន​អឺរ៉ូ​សម្រាប់​នរណា​​មាន​បំណង​​ទិញ ​ក្លឹប​មូលដ្ឋាន​ភាគ​ខាង​ជើង​ទីក្រុង​ឡុង​៕

Spurs កំពុងសាងសង់កីឡដ្ឋានថ្មី

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី