​ប្រាសាទ​សំបូរ​ព្រៃ​គុក​ អាច​ក្លាយ​ជា​វិញ្ញាសា​ប្រឡង​បាក់ឌុប​ឆ្នាំ ២០១៧​

  • 2017-07-10 05:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ ២០១៧ ឯកឧត្ដម​ ហង់ជួន​ ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា បេក្ខជន​ត្រៀម​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​គួរ​ស្រាវជ្រាវ​ទាក់ទង​នឹង​ប្រាសាទ​សំបូរ​ព្រៃ​គុក​ឱ្យ​បាន​ស៊ី​ជម្រៅ ព្រោះ​អាច​ក្លាយ​ជា​វិញ្ញាសា​ក្នុង​ពេល​ប្រឡង​ខាង​មុខ​នេះ​។

ឯកឧត្ដម បាន​បន្ត​ទៀត​ថា ចំពោះ​សំណួរ​ចេញ​នៅ​ត្រង់​ចំណុច​ណា គឺ​មិន​អាច​បង្ហើប​បាន​ទេ ប៉ុន្តែ​សិស្ស​ថ្នាក់​ទី​ ១២​ទាំង​អស់ ​មិនមែន​​ដឹង​តែ​អ្វី​ដែល​មាន​បច្ចុប្បន្ន​នោះ​ទេ ពោល​គឺ​ត្រូវ​សិក្សា​ឱ្យ​បាន​ច្រើន​ពី​ប្រាសាទ​នេះ ​ក្រៅ​ពី​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នៅ​ថ្ងៃ​ទី ០៨ ខែ​កក្កដា ឆ្នាំ២០១៧​នេះ​​។ ដោយ​ឡែក​ថា​នឹង​ចេញ ១០០%​ឬ​ក៏​អត់​នោះ ឯកឧត្ដម លើក​ឡើង​ថា អាស្រ័យ​លើ​គណៈកម្មការ​រៀបចំ​វិញ្ញាសា ប៉ុន្តែ​យក​ល្អ​សិស្ស​ថ្នាក់​ទី ១២​ទាំង​អស់​គួរ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ ទៅ​លើ​ប្រជាស្ថិតិសាស្ត្រ​ក្នុង​ការ​កសាង​។

គួរ​បញ្ជាក់​ថា ចំពោះ​វិញ្ញាសា​ប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ ២០១៧​នេះ​គឺ​មាន​ ៧​មុខ​វិជ្ជា​សំខាន់ៗ ដូច​កាល​ពី​ឆ្នាំ​មុន​ដែរ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម។ ក្នុង​នោះ​ថ្នាក់​វិទ្យាសស្រ្តគឺផ្ដោតទៅលើ ៤មុខវិជ្ជាសំខាន់ៗរួមមាន គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា។ ចំពោះ​ថ្នាក់សង្គម គឺផ្ដោតទៅលើ អក្សរសាស្រ្តខ្មែរ ពលរដ្ឋ ភូមិ ប្រវត្តិ ជាដើម។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ៖ ២១ សីហា ២០១៧ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ (ថ្ងៃ​ទី​២១ និង​​ថ្ងៃ​ទី​២២ ខែ​សីហា) រួម​មាន​បេក្ខជន​ទាំង​អស់​សរុប​ចំនួន ១០៣ ១១២ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៧៨ មណ្ឌល ចែក​ចេញ​ជា ៤ ១៥៥ បន្ទប់ ទូទាំង​ប្រទេស។​ចំពោះ​ការ​ប្រកាស​លទ្ធផល​​នៅ​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ចំណែក​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេងៗ​ទៀត៕ ​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី