ទ្រនាប់ស្កេនខ្ចៅដៃលើ S8 អាចប្រើដើម្បីដោះសោកុំព្យូទ័របាន
- 2017-07-10 04:45:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រនាប់ស្កេនខ្ចៅដៃលើ S8 អាចប្រើដើម្បីដោះសោកុំព្យូទ័របាន
ចន្លោះមិនឃើញ
Samsung ទើបតែធ្វើការអាប់ដេតកម្មវិធី Flow របស់ខ្លួនដើម្បីបន្ថែមការ Support ជាមួយមុខងារ Windows Hello លើប្រព័ន្ធប្រតិបត្តិការ Windows 10។
ស្មាតហ្វូនដូចជា Galaxy S6, S7 និង S8 នឹងអាចប្រើដើម្បីដោះសោកុំព្យូទ័រដើរដោយ Windows 10 ណាដែលមានបំពាក់ប្រព័ន្ធ Bluetooth បាន តាមរយៈការស្កេនខ្ចៅដៃលើស្មាតហ្វូន ៣ ម៉ូដែលនេះ។ ទស្សនាវីដេអូខាងក្រោមនឹងដឹងច្បាស់ពីវិធីដោះសោកុំព្យូទ័រដោយស្កេនខ្ចៅដៃលើស្មាតហ្វូន ៖
រំលឹកថា Samsung បានបង្ហាញមុខងារឆ្លាតវៃនេះតាំងពីឆ្នាំមុនម្ល៉េះ ដោយពេលនោះអាចប្រើបានតែជាមួយ Tablet Galaxy TabPro S ដែលដើរដោយ Windows 10 តែប៉ុណ្ណោះ ហើយជាមួយការអាប់ដេតថ្មីធ្វើឲ្យមុខងារនេះប្រើបានកាន់តែទូលំទូលាយ៕
ចុចអាន៖