បក្ស​ប្រឆាំង គាំទ្រ​បទ​ឈប់​បាញ់​រវាង​រុស្ស៊ី និង​អាមេរិក​

  • 2017-07-10 06:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អាមេរិក និង​រុស្ស៊ី ព្រមព្រៀង​លើ​ប​ទ​ឈប់​បាញ់ នៅ​ភាគ​ខាងត្បូងឈាងខាង​លិចប្រទេស​ស៊ី​រី​

  • អង្គការសហប្រជាជាតិ កំពុង​ស្វែងរក​ដំ​ណោះ​ស្រាយ​នយោបាយ​បញ្ចប់​សង្គ្រាម​ស៊ី​រី មុន​ចាប់​ផ្តើម​កិច្ច​ច​ចារ សន្តិភាព​ជាថ្មី

​ ​គណបក្សប្រឆាំង​ក្នុង​ប្រទេស​ស៊ី​រី បាន​ចេញមុខ​សាទរ​ទៅនឹង​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​មួយ បង្កើតឡើង​ដោយ​មហា​អំណាច​អាមេរិក និង​រុស្ស៊ី ដើម្បី​បន្ធូរបន្ថយ​ភាព​យ​ន្តតាន​តឹង​ ក្នុង​សង្គ្រាមស៊ីវិល​ប្រទេស​នេះ ដែល​អូស បន្លាយ​ជាង​ ៦ ​ឆ្នាំ​។​

​ថ្លែង​ចេញពី​ទីក្រុង ហ្សឺ​ណេវ ប្រទេស​ស្វីស កាលពី​ថ្ងៃអាទិត្យ អ្នកនាំពាក្យ និង​ជា​ប្រតិភូ​ពិសេស​របស់​គណបក្ស​ប្រឆាំង​​​ស៊ី​រី លោក Yahya Al-Aridi បាន​អះអាងថា គណបក្ស​របស់​លោក ​សា្វ​គមន៍បទ​ឈប់​បាញ់​រវាង​យោធា​រុស្ស៊ី និង​អាមេរិកក្នុង​ប្រទេស​ស៊ី​រី ដោយ​ថែមទាំង​រំពឹង​យ៉ាង​មុតមាំ ទៅលើ​កិច្ច​ព្រម​ព្រៀង​ថ្ មី​នៃ​មហា​អំ​ណា​ច​ទាំងពីរ នឹង​ជួយ​ស្តារ​ស្ថានភាព​តានតឹង​ ក្នុង​សង្គ្រាម​ប្រទេស​នេះ​ទាំងមូល​តែម្តង​។​

​សហរដ្ឋអាមេរិក និង​រុស្ស៊ី កាលពី​ល្ងាច​ថ្ងៃអាទិត្យ បាន​ឈានដល់​កិច្ច​ព្រម​ព្រៀងឈ​ប់បាញ់​មួយ ក្នុង​គោល​បំណង​បញ្ចប់សង្គ្រា​មរ៉ៃ​រាំ និង​ការ​ប្រឈមមុ​ខដាក់​គ្នារ​វា​ភាគី​ទាំងពីរក្នុង​តំបន់ ខណៈ​រុស្ស៊ី ជា​ប្រទេស​គាំទ្រ​យោធា​រដ្ឋាភិបាល លោក​ប្រធាន​ធិបតី អា​សាត រីឯ​សហរដ្ឋអាមេរិក គាំទ្រ​ពួក​ប្រឆាំង ដែល​ប្រកាស​ខ្លួន​ជា​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​។​

​ដោយឡែក​បទ​ឈប់​បាញ់​នេះដែរ ធ្វើឡើង​ក្រោយ​កិច្ច​ប្រជុំ​លើទី​ ៧ ​របស់​អង្គការសហប្រជាជាតិ បាន​សម្រេច ​ព​ន្យារ​ពេល​កិច្ចពិភាក្សា​សន្តិភាពក្នុង​ចេតនា ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ប្រសើរ​មួយ ​ឈានដល់​ការបញ្ចប់​សង្គ្រាម​ជាង ​៦ ​ឆ្នាំ និង​សម្លាប់​មនុស្ស​ជាង ៤​ សែន​នាក់​៕

អត្ថបទ៖ សុភា

ប្រភព៖ Reuters

អត្ថបទថ្មី