រ៉ូលីន ជួបទុក្ខធំ ក្រោយត្រលប់មកពីអាមេរិក
- 2017-07-10 06:47:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ូលីន ជួបទុក្ខធំ ក្រោយត្រលប់មកពីអាមេរិក
ចន្លោះមិនឃើញ
ថ្ងៃនេះតារាពហុជំនាញ រ៉ូលីន ជួបទុក្ខធំដោយអ្នកម្ដាយជាទីស្រឡាញ់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីលោកមកពីសម្ដែងនៅអាមេរិកបានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
រ៉ូលីន បានប្រាប់ Sabay ថា ម្ដាយរបស់ខ្លួនបានស្លាប់បាត់បង់ជីវិតនៅម៉ោង ១១:៤០ ព្រឹកមិញនេះ នៅគេហដ្ឋាន ទីរួមខេត្តកំពង់ស្ពឺ ក្នុងជន្មាយុ ៧០ ឆ្នាំ ដោយជំងឺសួតឈឺរ៉ាំរៃរយៈពេល១ ឆ្នាំព្យាបាលមិនជាទើបបណ្ដាលឲ្យបាត់បង់ជីវិតនៅថ្ងៃនេះ។
“បាទបងម៉ាក់ខ្ញុំ គាត់មានជំងឺសួតហ្នឹងរយៈពេល១ឆ្នាំមកហើយ ខ្ញុំត្រៀមចិត្តអត់ចង់ទាន់ទេបង ព្រោះទើបត្រឡប់មកពីអាមេរិក បានតែប៉ុន្មានថ្ងៃសោះម្ដាយរបស់ខ្ញុំ គាត់ទៅចោលខ្ញុំទៀត "៕ រ៉ូលីន ថ្លែងទាំងអួលដើមក។
គួរបញ្ជាក់ថា ពេលនេះសពម្ដាយ រ៉ូលីន តម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់លោក នៅខេត្តកំពង់ស្ពឺ៕