ដូណាល់ ត្រាំ បង្ហាញទង្វើគួរឲ្យសរសើរមួយ តែចុងក្រោយ នៅតែមិនបានផល
- ច័ន្ទ, 10 កក្កដា 2017 07:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំ បង្ហាញទង្វើគួរឲ្យសរសើរមួយ តែចុងក្រោយ នៅតែមិនបានផល
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ តែងតែត្រូវគេរិះគន់ជារឿយៗ មិនតែប៉ុណ្ណោះ សូម្បីតែទង្វើសប្បុរសរបស់លោក ក៏ហាក់បីដូចជាប្រឈមនឹងឧបសគ្គដែរ។
ជាក់ស្ដែង កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីវ័យ ៧១ ឆ្នាំរូបនេះ បានធ្វើទង្វើដ៏គួរឲ្យសរសើរមួយ ខណៈពេលលោក ត្រាំ កំពុងដើរសំដៅទៅឧទ្ធម្ភាគចក្រ Marine One ដោយជួយរើសមួកឲ្យទាហានម្នាក់ ដែលកំពុងឈរយាមឧទ្ធម្ភាគចក្រ បន្ទាប់ពីវាត្រូវខ្យល់ខ្លាំងបក់ប៉ើងទៅលើដី។ លោក ត្រាំ បានរើសមួកនោះ យកទៅពាក់ឲ្យទាហានខាងលើវិញ ប៉ុន្តែចៃដន្យអាក្រក់ ដោយសារតែខ្យល់បក់ខ្លាំងពេក មួកនោះបានជ្រុះទៅលើដីវិញភ្លាមៗតែម្ដង។ ក្រោយមក លោក ត្រាំ ក៏បានឡើងលើឧទ្ធម្ភាគចក្របាត់ទៅ។
ទិដ្ឋភាពនៃហេតុការណ៍ខាងលើ ត្រូវបានថតនៅឯមូលដ្ឋានកងទ័ពអាកាស Andrews Air Force Base ស្ថិតក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក។
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖