Man Utd នឹង​យក​ Zlatan មក​វិញ​បើ​ជា​ពី​របួស​​ទាន់​ខែ​មករា

  • 2017-07-10 09:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic នៅ​តែ​មាន​ច្រក​សម្រាប់​វិល​ទៅ​លេង​ឲ្យ​ Manchester United វិញ​ បើ​ទោះ​ជា​កន្លង​ទៅ​ក្លឹប​ធ្លាប់​ប្រកាស​ថា​មិន​បន្ត​កុងត្រា​ថ្មី​ឲ្យ​ក៏​ដោយ។

Zlatan Ibrahimovic

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​ចុះ​កុងត្រា​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ជាមួយ​ United តែ​មាន​លក្ខខណ្ឌ​អាច​ពន្យារ​ក្នុង​ត្រា​បាន​មួយ​ឆ្នាំ​ទៀត​បើ​សិន​ជា​ភាគី​ទាំង​សង​ខាង​ឯកភាព​គ្នា ប៉ុន្តែ​បន្ទាប់​ពី​រង​របួស​ឈាន​ដល់​ការ​វះកាត់​ជង្គង់​ Zlatan ត្រូវ​ក្លឹប​សម្រេច​មិន​បន្ត​កុងត្រា​ថ្មី​ឲ្យ​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ​កីឡាករ​វ័យ​៣៦​ឆ្នាំ​ ពេល​នេះ​មាន​ផ្លូវ​វិល​ទៅ​ Man Utd វិញ​ក្នុង​ករណី​ជា​ទាន់​ខែ​មករា​ ជា​ពេល​ទីផ្សារ​ដោះ​ដូរ​បើក​ទ្វារ​នៅ​ពាក់​កណ្ដាល​រដូវ​កាល។ ក្រុម​លោក​ Jose Mourinho ទើប​ចុះ​ហត្ថលេខា​យក​ Romelu Lukaku ដើម្បី​ជំនួស​ដំណែង​ Zlatan នៅ​តំបន់​ប្រយុទ្ធ​ ប៉ុន្តែ​ក្រោយ​ការ​ចាកចេញ​របស់​ Rooney ធ្វើ​ឲ្យ​​ក្លឹប​​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត​ ដែល​វា​ជា​ឱកាស​របស់ Zlatan៕

Rooney (ឆ្វេង)

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី