ស្ដេច​ល្បឿន​ Usain Bolt ប្រាថ្នា​ចង់​​ជប់លៀង​ចូល​និវត្តន៍​ជាមួយ​ Pogba

  • 2017-07-11 03:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Usain Bolt គ្រោង​ចូល​និវត្តន៍​ពី​កីឡា​រត់​ប្រណាំង​ក្រោយ​ចប់​ការ​ប្រកួត​ជើង​ឯក​ពិភពលោក​នៅ​ទីក្រុង​ឡុង​ ប្រទេស​អង់គ្លេស​ ខាង​មុខ​នេះ។

Usain Bolt

កីឡាករ​សញ្ជាតិ​ចាម៉ៃកា​​រូប​នេះ​មាន​ផែន​ការ​ចង់​ជប់លៀង​អបអរ​ការ​ចូល​និវត្តន៍​ជាមួយ​មិត្ត​ល្អ​របស់​ខ្លួន​ Paul Pogba ជា​កីឡាករ​បាល់ទាត់​ថ្លៃ​បំផុត​ក្នុង​លោក​។ Bolt បាន​និយាយ​ថា​រូប​គេ​នឹង​ទិញ​ស្រា Guinness ហើយ​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ Pogba និង​អាច​បន្ត​ដើរ​លេង​ដល់​យប់ជ្រៅ​ថែម​ទៀត។

ផែនការ​ព្យួរ​ស្បែក​ជើង​របស់​អត្តពលិក​វ័យ​៣០​ឆ្នាំ​ធ្វើ​ឡើង​បន្ទាប់​ពី​ Bolt ​ឈ្នះ​មេដាយ​មាស​អូឡាំពិក​៨​ដង និង​មេដាយ​កម្មវិធី​ជា​ច្រើន​ទៀត​រហូត​ធ្វើ​ឲ្យ​រូប​គេ​ទទួល​រហស្សនាម​ថា បុរស​រត់​លឿន​បំផុត​លើ​លោក (fastest man on earth)៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម