មកដឹងតម្លៃផ្ទះ និងចំនួនទឹកប្រាក់បង់រំលោះ បើចង់ទិញផ្ទះ ក្នុងទីក្រុងធំៗទាំង១៥ នៅអាមេរិក

  • 2017-07-11 08:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​អ្នក​រក​ឃើញ​ផ្ទះ ដែល​អ្នក​អាច​មាន​លទ្ធភាព​ទិញ​ដោយ​បង់​រំលោះ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​មិន​ចំណាយ​ច្រើន​ជាង ២៨ ភាគរយ​នៃ​ប្រាក់​ចំណូល​សរុប​របស់​អ្នក ទៅ​លើ​ថ្លៃ​ផ្ទះ​ក្នុង​ខែ​ណា​មួយ​ឡើយ។ អ្នក​ត្រូវ​ចងចាំ​ថា ការ​បង់​ប្រាក់​ប្រចាំ​ខែ គឺ​លើស​ពី​ការ​កម្ចី ព្រោះ​វា​មាន​រួម​បញ្ចូល​ទាំង ការប្រាក់ ពន្ធ​អចលនទ្រព្យ និង ការ​ធានារ៉ាប់រង​លើ​អចលនទ្រព្យ ផង​ដែរ។

សារព័ត៌មាន CNBC បាន​ប្រមូល​ទិន្នន័យ​ពី​របាយការណ៍​លំនៅឋាន របស់​សកលវិទ្យាល័យ Harvard ឆ្នាំ២០១៧ និង​បាន​រក​ឃើញ​ថា ការ​ទូទាត់​ប្រចាំ​ខែ​លើ​ថ្លៃ​ផ្ទះ (ប្រភេទ​មួយ​ខ្នង​ដាច់​តែ​ឯង) ត្រូវ​បង់​ចំនួន ៥ ភាគរយ ជាមួយ​នឹង​ពន្ធ​អចលនទ្រព្យ ១,២៥ ភាគរយ ការ​ធានា​រ៉ាប់រង​អចលនទ្រព្យ ០,២៥ ភាគរយ និង ការ​ធានារ៉ាប់រង​លើ​ការ​កម្ចី ០,៥ ភាគរយ ទៀង​ផង។

ខាង​ក្រោម​នេះ​គឺ​ជា ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​ត្រូវ​បង់​ក្នុង​មួយ​ខែ ប្រសិន​បើ​អ្នក​កំពុង​គិត​ចង់​ក្លាយ​ជា​ម្ចាស់​ផ្ទះ (ប្រភេទ​មួយ​ខ្នង​ដាច់​តែឯង) នៅ​ក្នុង​ទីក្រុង​ធំៗ នៅ​សហរដ្ឋអាមេរិក៖

#១ ទីក្រុង Dallas, រដ្ឋ Texas

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ២០៦ ០០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ១ ២៦០ ដុល្លារ​ក្នុង​មួយ​ខែ

#២ ទីក្រុង Houston, រដ្ឋ Texas

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ២១២ ០០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ១ ៣០០ ដុល្លារ​ក្នុង​មួយ​ខែ

#៣ ទីក្រុង Chicago, រដ្ឋ Illinois

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ២១៥ ៨០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ១ ៣២០ ដុល្លារ​ក្នុង​មួយ​ខែ

#៤ ទីក្រុង Philadelphia, រដ្ឋ Pennsylvania

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ២២១ ៣០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ១ ៣៥០ ដុល្លារ​ក្នុង​មួយ​ខែ

#៥ ទីក្រុង Austin, រដ្ឋ Texas

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ២៦២ ៤០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ១ ៦១០ ដុល្លារ​ក្នុង​មួយ​ខែ

#៦ ទីក្រុង Sacramento, រដ្ឋ California

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ២៨៨ ១០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ១ ៧៦០ ដុល្លារ​ក្នុង​មួយ​ខែ

#៧ ទីក្រុង Denver, រដ្ឋ Colorado

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ៣៥២ ១០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ២ ១៦០ ដុល្លារ​ក្នុង​មួយ​ខែ

#៨ ទីក្រុង Seattle, រដ្ឋ Washington

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ៣៧៧ ៣០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ២ ៣១០ ដុល្លារ​ក្នុង​មួយ​ខែ

#៩ ទីក្រុង Washington, D.C.

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ៣៨១ ៧០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ២ ៣៤០ ដុល្លារ​ក្នុង​មួយ​ខែ

#១០ ទីក្រុង New York City, រដ្ឋ New York

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ៣៨៨ ២០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ២ ៣៨០ ដុល្លារ​ក្នុង​មួយ​ខែ

#១១ ទីក្រុង Boston, រដ្ឋ Massachusetts

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ៤០០ ៩០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ២ ៤៥០ ដុល្លារ​ក្នុង​មួយ​ខែ

#១២ ទីក្រុង San Diego, រដ្ឋ California

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ៥៣៩ ៨០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ៣ ៣០០ ដុល្លារ​ក្នុង​មួយ​ខែ

#១៣ ទីក្រុង Los Angeles, រដ្ឋ California

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ៥៥៩ ៦០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ៣ ៤២០ ដុល្លារ​ក្នុង​មួយ​ខែ

#១៤ ទីក្រុង San Francisco, រដ្ឋ California

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ៧៧៤ ៩០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ៤ ៧៤០ ដុល្លារ​ក្នុង​មួយ​ខែ

#១៥ San Jose, California

  • តម្លៃ​ផ្ទះ​ជា​មធ្យម គឺ ៩៤៦ ៨០០ ដុល្លារ
  • ប្រាក់​ត្រូវ​បង់​ប្រចាំ​ខែ​ជា​មធ្យម គឺ ៥ ៧៩០ ដុល្លារ​ក្នុង​មួយ​ខែ

គួរ​បញ្ជាក់​ថា ប្រភព​ខាងលើ​មិន​បាន​បញ្ជាក់​ពី​រយៈពេល នៃ​ការ​បង់​រំលោះ​ឡើយ ប៉ុន្តែ​បើ​ធ្វើ​ការ​គណនា​ទៅ យើង​អាច​ដឹង​ថា រយៈពេល​បង់​រំលោះ​ប្រហែល​ជា ១៥ ឆ្នាំ៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម