កីឡាករ​ប្រដាល់​សកល​៣រូប​បាន​ប្រាក់​ ដើម្បីទៅហ្វឹិកហាត់នៅថៃ១ខែ

  • 2017-07-15 02:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ប្រដាល់​សកល​របស់​កម្ពុជា​ ៣រូប​ ផល​ សោភ័ណ្ឌ​ ណាត​ សៀកនិន(ពេជ្រ​ ម្ទេសខ្មាំង)​ ហ្វីលីក​ បាន​ប្រាក់​ឧត្ដម​រួម​និង​សម្ភារ​ហ្វឹកហាត់​មួយ​ចំនួន​សម្រាប់​ប្រើប្រាស់​ពេល​ចេញ​ទៅ​បោះជំរំ​នៅ​ប្រទេស​ថៃ​មួយ​ខែ។​

លោក​ Cassey Barnett

លោក​ Cassey Barnett​ ដែល​ជា​ម្ចាស់​សាលា​ CamEd Business School​ បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា​ ដើម្បី​ជា​ការ​ជួយ​សម្រួល​ដល់​កីឡាករ​ប្រដាល់​សកល​៣រូប​ ខាង​លើ​សម្រាប់​ចំណាយ​ផ្សេងៗ​នៅ​ពេល​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ លោក​បាន​ឧត្ដម​ដល់​គ្រូ​និង​កីឡាករ​ចំនួន​ ៨០០$​ និង​ទិញ​សម្ភារ​សម្រាប់​ហ្វឹកហាត់​មួយ​ចំនួន​អស់​ ១០៥០$​ ថែម​ទៀត​​ សរុប​ទាំង​អស់​គឺ​ចំនួន​ ១៨៥០$។​

កីឡាករពេលទទួលការឧត្ដម​

បុរស​ជនជាតិ​អាមេរិក​រូប​នេះ​បន្ត​ទៀត​ថា​ សម្រាប់​ថវិកា​និង​សម្ភារ​បន្តិចបន្តួច​ដែល​បាន​ឧត្ដម​ដល់​កីឡាករ​នេះ​ ជា​ទឹក​ផ្ទាល់​របស់​លោក​ ហើយ​នេះ​ជា​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ឲ្យ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត។​ ណា​មួយ​ប្រដាល់​សកល​របស់​កម្ពុជា​មិន​សូវ​មាន​ការ​គាំទ្រ​នោះ​ទេ​ លោក​ក៏​ចង់​ឲ្យ​អ្នក​ទស្សនា​ទាំង​អស់​ជួយ​គាំទ្រ​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​រីកចម្រើន​ផង​ដែរ។​ «នៅ​ក្នុង​សង្គម​មួយ​យើង​ត្រូវ​តែ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»​សម្ដី​លោក​ Cassey Barnett។​

លោក​ Cassey Barnett

គូ​បញ្ជាក់​ថា​កីឡាករ​កម្ពុជា​៣រូប​ មាន​ ផល​ សោភ័ណ្ឌ​ ណាត​ សៀកនិន(ពេជ្រ​ ម្ទេសខ្មាំង)​ ហ្វីលីក​ រួម​និង​លោក​គ្រូ​ជម្រើស​ជាតិ​ វ៉ែន​ សុផល​ នឹង​ត្រូវ​ចេញ​ដំណើរ​យប់​នេះ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ចំនួន​១ខែ​ដើម្បី​ត្រៀម​ចូលរួម​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ខែ​ក្រោយ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី