កុមារ២នាក់​ជាប់​ក្រោម​កម្ទេច​អគារ​​ អត់​បាយអត់ទឹក​ស្ទើរ​ស្លាប់ ត្រូវ​គេ​ទាញ​ចេញ

  • 2017-07-17 01:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ព​​អ៊ីរ៉ាក់​បាន​​បើក​ប្រតិបត្តិការ​នៅ​តាម​​កម្ទេច​​​អគារ​នៅ​ភាគ​លិច​​ទីក្រុង​ម៉ូស៊ូល​ ដើម្បី​​ស្វែង​រក​អ្នក​នៅ​រស់ ​បន្ទាប់​ពី​ទីក្រុង​ត្រូវ​​​បាន​ក្រុម​ភេរវក​​រដ្ឋ​ឥស្លាម​បំផ្លាញ​ខ្ទេច​ខ្ទី។

អំឡុង​ពេល​តាម​​ស្វែង​រក​ ក្រុម​​សង្គ្រោះ​​បាន​​ប្រទះ​ឃើញ​កុមារ ២​នាក់​ កំពុង​លូន​ក្រាប​ក្រោម​បំណែក​​អគារ​ដោយ​ម្នាក់​ខំ​ហូប​កម្ទេច​អាហារ​ឆៅ​ដើម្បី​បន្ត​ជីវិត​រស់​ និង​ម្នាក់​ទៀត​ជា​ក្មេង​ស្រី​​ឈ្មោះ Amina ​ត្រូវ​​ទាហាន​រក​ឃើញ​​ពេល​នាង​ស្រែក​យំ​ចេញ​ពី​កម្ទេច​ថ្ម។

នាង​ប្រាប់​​ថា ​​ឪពុកម្ដាយ​របស់​​​ខ្លួន​​បាន​ស្លាប់​​បាត់​​បង់​ជីវិត​​​អស់​ហើយ​ក្នុង​​ហេតុការណ៍​​បំផ្ទុះ​គ្រាប់​បែក។ ​ប្រភព​មិន​បាន​​បញ្ជាក់​​ថា ពួកគេ​បាន​ជាប់​តាំង​ពី​ពេល​ណា​ទេ ប៉ុន្តែ​តាម​រយៈ​រូបភាព​ក្មេង​ប្រុស​​មាន​សភាព​ស្គម​ស្គាំង និង​របួស​មុខ​មាត់។​

​​រូប​ភាព​គួរ​ឲ្យ​​ខ្លោចផ្សា​ទាំង​នេះ ​បាន​​បង្ហាញ​ឲ្យ​ដឹង​​ពី​ទីក្រុង​ម៉ូស៊ូល​ ឥឡូវ​​ត្រូវ​បាន​រំដោះ​ចេញ​ពី​ក្រុម​ភេរវក ISIS បាន​ដោយ​ជោគជ័យ ​ប៉ុន្តែ​អគារ​ក្នុង​ទីក្រុង​​ស្ទើរ​រាប​ដល់​ដី​អស់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី