ស្រលាញ់គ្នារាប់ឆ្នាំជិតដល់ថ្ងៃរៀបការ មិត្តប្រុសបែរជាធ្លាក់ខ្លួនពិការ
- 2017-07-17 04:23:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គ្នារាប់ឆ្នាំជិតដល់ថ្ងៃរៀបការ មិត្តប្រុសបែរជាធ្លាក់ខ្លួនពិការ
ចន្លោះមិនឃើញ
Jame មានអាយុ ២៩ឆ្នាំ បានរៀបការជាមួយមិត្តស្រីនាង Michaela អាយុ ៣៣ឆ្នាំ កាលពីខែមិថុនាបន្ទាប់ពីស្រលាញ់គ្នាជាង ៥ឆ្នាំ និងបង្កើតអនុស្សាវរីយ៍ផ្អែមល្ហែមរាប់មិនអស់។
លោក James និង Michaela បានជួបគ្នាក្នុងឆ្នាំ ២០១២ ហើយ James បានសុំនាងរៀបការក្នុងឆ្នាំ ២០១៤ នៅសួនកម្សាន្ត Disneyland ក្នុងរដ្ឋ Orlando សហរដ្ឋអាមេរិក។ ជាអកុសល ពេលរៀបការ គេឃើញកូនកំលោះដាក់រទេះរុញបញ្ឈរឈរជាមួយកូនក្រមុំគួរឲ្យរំជួលចិត្ត ក្រោមក្រសែភ្នែកភ្ញៀវកិត្តិយសរាប់សិបនាក់។
James បានជួបឧបទ្ទវហេតុរអិលដួលនៅមាត់សមុទ្រស្ទើរស្លាប់ដោយសាររលកបោកពេញមួយទំហឹងបណ្ដាលឲ្យសន្លប់បាត់បង់ស្មារតី និងធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងក និងឆ្អឹងខ្នង។ គាត់ត្រូវពិការកម្រើកលែងរួចចាប់ពីទ្រូងចុះក្រោម ហើយមិនអាចដើរបានវិញឡើយ។
James និយាយទាំងសោកស្ដាយថា ពេលវេលាដ៏សប្បាយរីករាយរបស់ខ្លួន បានប្រែទៅជាសុបិនអាក្រក់បំផុត។ ទោះជាយ៉ាងណា លោកនៅបន្តក្ដីសង្ឃឹមយ៉ាងមុតមាំថា នឹងមានគ្រូពេទ្យអាចព្យាបាលឲ្យខ្លួនអាចដើរបានឡើងវិញនាថ្ងៃខាងមុខ។
បុរសជាអ្នកពន្លត់អគ្គីភ័យរូបនេះ បានរៀបការដោយមានការចូលរួមពីក្រុមគ្រួសារ បងប្អូន និងមិត្តភ័ក្ដិយ៉ាងច្រើននៅវិមាន Belvoir Castle ទីក្រុង Grantham ប្រទេសអង់គ្លេស។ ទោះជាកូនកំលោះមិនអាចដើររួច តែពួកគេគ្រោងធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ទៀតផង៕