គង់​ ហ៊ូវ​ បំណង​ធំ​ក្នុង​វិស័យ​ប្រដាល់​គឺ​ចង់​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស

  • 2017-07-18 03:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​នៅ​ក្លឹប​ សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​គឺ​កីឡាករ​ គង់​ ហ៊ូវ​ ក្ដី​បំណង​របស់​ខ្លួន​ក្នុង​វិស័យ​ប្រដាល់​នោះ​គឺ​ចង់​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដើម្បី​មាន​កេរ្តិ៍ឈ្មោះ​ល្បី។​

កីឡាករ គង់​ ហ៊ូវ​

កីឡាករ​ គង់​ ហ៊ូវ​ បាន​និយាយ​ថា​ បច្ចុប្បន្ន​នេះ​គេ​ខំប្រឹង​ហាត់​ជា​ប្រចាំ​ ហើយ​ថែម​ទាំង​ហ្វឹកហាត់​ខ្លាំង​ទៀត​ផង​ ព្រោះ​ខ្លួន​ចង់​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដូច​ជា​កីឡាករ​រៀម​ច្បង​ រឿង​ សោភ័ណ្ឌ​ ម៉ឺន​ សុភា​ និង​ ឡុង​ សុភី​ ជា​ដើម។​ បើ​និយាយ​ពី​សមត្ថភាព​ប្រកួត​បច្ចុប្បន្ន​មាន​ការ​រីកចម្រើន​ខ្លាំង​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ រូប​នេះ​ផ្ដួល​ជើង​ខ្លាំង​ជា​ច្រើន​នាក់​ទាំង​កម្ពុជា​និង​កីឡាករ​ថៃ។​

សិស្ស​ប្អូន​ ម៉ឺន​ សុភា​ ម្នាក់​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ តាម​ការ​សម្គាល់​របស់​គេ​ ស្នៀត​ដែល​ធ្វើ​បាន​ល្អ​ជាង​គេ​នៅ​ពេល​ប្រយុទ្ធ​ ហើយ​ផ្ដួល​ដៃ​ញឹកញាប់​នោះ​គឺ​ទាត់។​ គេ​នឹង​បន្ត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ថែម​ទៀត​ ដើម្បី​ឲ្យ​ខ្លាំង​និង​មាន​សមត្ថភាព​ពេញលេញ​យក​ឈ្នះ​ដៃ​គូ ​បង្កើន​កេរ្តិ៍​នៅ​ពេល​ខាង​មុខ​ហើយ​អាច​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទស។​

កីឡាករ គង់​ ហ៊ូវ​ ពេល​ឈ្នះ​ម៉ារ៉ាតុង(ហ្វេសបុក)

គង់​ ហ៊ូវ​ ជា​កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ មក​ពី​ក្លឹប​ សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ហើយ​ពេល​ថ្មី​ៗ​នេះ​អ្នក​ប្រដាល់​រូប​នេះ​ទើប​និង​ឈ្នះ​កម្មវិធី​ប្រកួត​ម៉ារ៉ាតុង​ ដែល​មាន​ទឹក​ប្រាក់​ ៧០០$​ នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី