មេរោគក្នុងកុំព្យូទ័រ តែងជាកត្តាដែលធ្វើឲ្យអ្នកប្រើប្រាស់ឈឺក្បាល ជាពិសេសកុំព្យូទ័រប្រើ Windows ខណៈកុំព្យូទ័រ Mac មិនងាយរងការវាយប្រហារ។ Sabay សូមបង្ហាញបណ្ដាកម្មវិធីកម្ចាត់មេរោគល្បីៗមួយចំនួនដែលប្រិយមិត្តគួរសាកប្រើ ៖
-
Bitdefender Antivirus កម្មវិធីនេះមានជំនាញការពារការវាយប្រហារប្រភេទ Ransomware និងអាចរក្សាលេខសម្ងាត់គណនីនានាក្នុងម៉ាស៊ីនកុំព្យូទ័រ។ អាចប្រើជាប្រភេទ Free តែមិនសូវមានសុវត្ថិភាពខ្ពស់ទេ ឬបង់ ៣៩,៩៩ ដុល្លារក្នុងមួយឆ្នាំសម្រាប់កញ្ចប់ពេញសមត្ថភាព (ប្រើបានមួយម៉ាស៊ីន)។
-
AVG Antivirus ជំនាញខាងទប់ស្កាត់ការវាយប្រហារពី Hacker ដោយ Malicious ក្នុងសារអេឡិចត្រូនិក។ អាចប្រើប្រាស់ឥតគិតថ្លៃ (ចុចទាញយក) និងប្រើកញ្ចប់ Premium តម្លៃចាប់ពី ៣៩,៩៩ ដុល្លារក្នុងមួយម៉ាស៊ីនរយៈពេលមួយឆ្នាំ។
-
ESET NOD32 សមត្ថភាពខ្ពស់ក្នុងការចាប់យក និងបិទចោលនូវ malicious ដែលមានបង្កប់ខ្លួនក្នុង URL របស់វេបសាយដែលអ្នកប្រើប្រាស់បើកមើល ហើយកម្មវិធីនេះក៏អាចស្វែងរកមេរោគក្នុងម៉ាស៊ីនកុំព្យូទ័របានយ៉ាងមានប្រសិទ្ធភាព ខណៈពេលកម្មវិធីប្រតិបត្តិការកុំព្យូទ័រមិនយឺតនោះទេ។ មិនមានដាក់ឲ្យប្រើប្រាស់មិនគិតថ្លៃនោះទេ ហើយតម្លៃប្រមាណ ៣៩,៩៩ ដុល្លារសម្រាប់មួយម៉ាស៊ីនរយៈពេលមួយឆ្នាំ។
-
Norton Antivirus ជំនាញខាងកម្ចាត់ Malware និងជួយបន្ថែមកម្រិតសុវត្ថិភាពដល់ Firewall របស់ Windows ហើយមានតម្លៃ ១៩,៩៩ ដុល្លារសម្រាប់ប្រើមួយម៉ាស៊ីនក្នុងរយៈពេលមួយឆ្នាំ ឬលើពីនេះអាស្រ័យលើកញ្ចប់សមត្ថភាពសេវាកម្ម៕
ប្រភព៖
BeeBom
ប្រែសម្រួល៖ រដ្ឋ