Carvajal៖ Real Madrid ចង់​ឈ្នះ​គ្រប់​ពាន​

  • 2017-07-18 08:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Carvajal សម្លឹង​ការ​ឈ្នះ​ពាន​បន្តបន្ទាប់​ដែល​ Real Madrid នៅ​មិន​ទាន់​បាន​ប្រមូល​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

Dani Carvajal

នេះ​គឺ​ជា​រដូវ​កាល​ទី​១៥​ហើយ​របស់​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាឌ្រីដ​ក្រោយ​ទៅ​លេង​នៅ​ទីនោះ​តាំង​ពី​អាយុ​១០​ឆ្នាំ​ និង​លើក​ពាន​ UEFA Champions League ចំនួន​៣​លើក។

កីឡាករ​វ័យ​២៥​ឆ្នាំ​​ប្រាប់​ពី​គោល​ដៅ​របស់​ក្លឹប​ថា៖" ​យើង​ចង់​ឈ្នះ​អ្វី​គ្រប់​យ៉ាង​ដែល​អាច​ទៅ​រួច។ Real ចង់​ឈ្នះ​គ្រប់​ពាន​ទាំង​អស់។ រាប់​ទាំង​ឆ្នាំ​នេះ​ ​គឺ​ជា​រដូវ​កាល​ទី​១៥​ហើយ​របស់​ខ្ញុំ​ជាមួយ​ក្លឹប​។ វា​ពិត​ជា​មាន​មោទនភាព​។

គួរ​បញ្ជាក់​ថា​ក្រោយ​ឈ្នះ La Liga និង​ Champions League ពាន​បន្ទាប់​ដែល​ក្រុម​លោក​ Zidane ត្រូវ​ដណ្ដើម​គឺ​ Super Cup ដោយ​ត្រូវ​ប៉ះ Manchester United៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន