ល្ងាចនេះ ម្ចាស់ផ្ទះ U23 កម្ពុជាប៉ះជើងខ្លាំង U23 ចិនពានយុវជនអាស៊ី
- 2017-07-18 23:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ ម្ចាស់ផ្ទះ U23 កម្ពុជាប៉ះជើងខ្លាំង U23 ចិនពានយុវជនអាស៊ី
ចន្លោះមិនឃើញ
ក្រុមម្ចាស់ផ្ទះកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23)បើកឆាកស្វាគមន៍ក្រុមខ្លាំងអាយុក្រោម២៣ឆ្នាំ (U23)ចិនសម្រាប់ការប្រកួតពានរង្វាន់យុវជនអាស៊ីក្រោមអាយុ២៣ឆ្នាំ 2018 AFC U23 Championship ពូល J ពហុកីឡដ្ឋានជាតិវេលាម៉ោង៦:៣០នាទីល្ងាចផ្សាយផ្ទាល់ដោយ BTV។
ចំណាប់អារម្មណ៍គ្រូ
ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ លោក Massimiliano Maddaloni គ្រូបង្វឹក U23 ចិនបាននិយាយថា ក្រុមរបស់លោកលេងដើម្បីឈ្នះ បើទោះជាប៉ះម្ចាស់ផ្ទះកម្ពុជា និងមកលេងដើម្បីបង្កើនកសមត្ថភាពក៏ដោយ។ ក្រុមរបស់លោកធ្វើបានល្អ និងស្វែងបាន៣ពិន្ទុពីម្ចាស់ផ្ទះកម្ពុជា។ លោកសង្កត់ធ្ងន់ថា ក្រុមរបស់លោកត្រូវប្រុងប្រយ័ត្ន ព្រោះក្រុមកម្ពុជាស្ថិតក្រោមការដឹកនាំពីគ្រូបង្វឹកល្អគឺLeonardo Vitorino ។
ងាកមកចាប់អារម្មណ៍របស់គ្រូបង្វឹកយុវជនកម្ពុជា Leonardo Vitorino ថា លោកបានរៀបចំក្រុមយូរដែលហើយ ដូច្នេះលោកហាក់មិនបារម្ភរឿងលទ្ធផលនោះទេ ប៉ុន្តែធ្វើយ៉ាងណាកូនក្រុមទាំងអស់ត្រូវប្រឹងលេងដោយទំនុកចិត្ត ដើម្បីធ្វើយ៉ាងណាបានឡើងទៅវគ្គបន្ដ។ ក្រុមរបស់លោកមិនសូវជាខ្លាំងដូចក្រុម៣ផ្សេងទៀតក្នុងពូលទេ ប៉ុន្តែបាល់ទាត់គឺលេងដើម្បីឈ្នះនរណាក៏មិនទាន់ដឹងលទ្ធផលមុនដែរ។ ដូច្នេះហើយ គោលបំណងធំរបស់លោកគឺឡើងទៅវគ្គបន្ដ និងអភិវឌ្ឍយុវជនកម្ពុជាត្រៀមថ្ងៃអនាគត នៅស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជម្រើសកីឡាករមុតស្រួច
ក្រុមយុវជនជម្រើសជាតិចិននេះពោរពេញដោយសក្ដានុពលខ្លាំង និងសំបូរកីឡាករដែលមានទេពកោសល្យច្រើន។ កីឡាករដែលនឹងបង្កគ្រោះថ្នាក់ខ្លាំងបំផុតនោះគឺ Wei Shihao អាយុ២២ឆ្នាំដែលរូបគេមានបទពិសោធន៍ច្រើន និងកំពុងលេងនៅក្លឹបអាជីព Shanghai SIPG ។ រូបគេលេងជាមួយកីឡាករលំដាប់អន្តរជាតិ Oscar, Elkeson, Wu Lei និង Hulk ជាដើម។
ម្នាក់ទៀតគឺកីឡាករ Zhang Yuning លេងនៅក្លឹប Vitesse ក្នុងលីគកំពូលហុល្លង់កាលពីរដូវកាល ២០១៦-២០១៧ ដោយបានចូលលេងចំនួន ១៦ប្រកួតរកបាន ១គ្រាប់ជួយឲ្យក្រុមនេះបញ្ចប់នៅចំណាត់ថ្នាក់លេខ ៥នៃតារាងលីគកំពូលហុល្លង់។ រដូវកាល ២០១៧-២០១៨ ខាងមុខនេះរូបគេនឹងផ្លាស់ទៅក្លឹបនៅអង់គ្លេស West Bromwich ដោយគ្មានតម្លៃខ្លួន ប៉ុន្តែត្រូវបាន SV Werder Bremen ដែលលេងនៅលីគកំពូលអាល្លឺម៉ង់ខ្ចីជើងបន្ត ត្រៀមលេងរដូវកាលថ្មី។ កីឡាករ Zhang Yuning
ចំណែកម្ចាស់ផ្ទះកម្ពុជាវិញ