អ្នក​ប្រើ iPhone កាន់​ឆ្នាំ តិចមិន​​ស្គាល់ Control Center, Widget និង Dock

  • 2017-07-19 02:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ប្រើ iPhone យូរ​ឆ្នាំ​ ប៉ុន្តែ​មាន​ពាក្យ​បច្ចេកទេស​ខ្លះ ក៏​មិន​ប្រាកដ​ថា​​រាល់​គ្នា​អាច​ដឹង​​គ្រប់​ជ្រុងជ្រោយ​នោះ​ដែរ។ ​ថ្ងៃ​នេះ Sabay បកស្រាយ​ពី​ពាក្យ​​បច្ចេកទេស​ថ្មី ៣ ទៀត រួម​មាន Control Center, Widget និង Dock ដែល​ផ្ដោត​លើ​ប្រព័ន្ធ iOS សុទ្ធ។

១.Control Center:

តាម​បណ្ដា​ប្រទេស​មួយ​ចំនួន គេ​សរសេរ​ថា Control Centre ដែល​វា​ជា​មុខងារ​មួយ​របស់ Apple បាន​ដាក់​ដំណើរការ​នៅ​ថ្ងៃ​ទី ១៨ កញ្ញា ឆ្នាំ ២០១៣ ដែល​មាន​លើ iOS 7 ជា​លើក​ដំបូង។ វា​អនុញ្ញាត​​ឱ្យ​អ្នក​ប្រើប្រាស់ iOS អាច​មាន​សិទ្ធិ​បញ្ជា​មុខងារ​ផ្សេងៗ​ដូច​ជា​កាមេរ៉ា, ម៉ាស៊ីន​គិត​លេខ, ការ​បើក​ពិល, ថែម​ថយ​ពន្លឺ, បើក​ WiFi/Bluetooth/Airplane Mode/Disturb ដោយ​មាន​ភាព​រហ័ស​ គ្រាន់​តែ​អូស​ម្រាម​ដៃ​ពី​ផ្នែក​ខាង​ក្រោម​អេក្រង់​មក​លើ។​

២.Widget:

Widget ជា​មុខងារ​បង្ហាញ​នូវ​ព័ត៌មាន​ពី​សំណុំ​កម្មវិធី​សំខាន់ៗ ដូច​ជា​កម្មវិធី​ភាគហ៊ុន (Stock) និង​ព័ត៌មាន (News)។​ អ្នក​អាច​ឃើញ Widget បាន ដោយ​បើក​ចេញ​ផ្ទាំង​ Lock Screen ហើយ​អូស​មក​ស្កាំ ដែល​យើង​អាច​ធ្វើ​ការ​បន្ថែម​បន្ថយ នូវ​កម្មវិធី​ដែល​អ្នក​ចូលចិត្ត ព្រោះ​វា​រហ័ស​ក្នុង​ការ​ចុច​ចូល​ដំណើរការ ដោយ​គ្រាន់​តែ​ចុច​លើ​ពាក្យ Show More។

Widget ដំណើរការ​លើ​ម៉ាស៊ីន​ iOS ស្រាប់ ទន្ទឹម​ពេល​ដែល​ក្រុមហ៊ុន Apple បើក​ឱ្យ​ដំណើរការ iOS 10 នា​ឆ្នាំ​កន្លង​ទៅ ដោយ​ឡែក​វា​ក៏​គាំទ្រ​ជាមួយ​មុខងារ​សង្កត់​អេក្រង់ 3D Touch ផង​ដែរ។​

៣.Dock:

ក្រៅ​ពី​ល្បីល្បាញ​លើ​ប្រព័ន្ធ MacOS មុខងារ Dock ក៏​ជា​ភាព​សាមញ្ញ​មួយ​លើ​ប្រព័ន្ធ iOS តាំង​ពី​ជំនាន់ iPhone ឆ្នាំ ២០០៧។ បើ​អ្នក​ក្រឡេក​មើល​ទៅ​ផ្នែក​ខាង​ក្រោម​អេក្រង់ ជា​ធម្មតា​អ្នក​នឹង​ឃើញ​កម្មវិធី​ចំនួន ៤ ឈរ​លើ​ទីតាំង​ Dock។

ទោះ​បី​អ្នក​លុប​កម្មវិធី​ឫ​ទាញ​ចេញ​ក្ដី ប៉ុន្តែ​ផ្ទៃ​ស្រអាប់​នៃ Dock បន្ត​សម្គាល់​ឱ្យ​យើង​ឃើញ​ជា​និច្ច លុះ​ត្រា​តែ​ឧបករណ៍ Jailbreak ទើប​មាន​ដំណោះស្រាយ​ធ្វើ​ការ​កែច្នៃ​ឫ​លុប Dock ចេញ​បាន។

**ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

បន្ត​ចុច​អាន៖

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី