ឈីប A12 ​របស់ iPhone ចេញ​ឆ្នាំ ២០១៨ នឹង​ផលិត​ដោយ​ Samsung

  • 2017-07-19 03:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ The Investor បាន​ចុះ​ផ្សាយ​ថា​ Samsung នឹង​ជា​អ្នក​ផលិត​ឈីប A12 ទំហំ 7nm សម្រាប់​ iPhone ដែល​នឹង​ចេញ​នៅ​ឆ្នាំ​ក្រោយ​នេះ។

យោង​តាម​ប្រភព​ដដែល​ឲ្យ​ដឹង​ថា​​ថ្មីៗ​នេះ Samsung បាន​ទិញ​យក​នូវ​ម៉ាស៊ីន​ឡាស៊ែរ​អ៊ុលត្រាវីយូឡេ​​ដ៏​ខ្លាំង​ក្លា​មួយ​ម៉ូដែល ដែល​មាន​ភាព​ទំនើប​ខ្លាំង ដើម្បី​ផលិត​ឈីប​ 7nm សម្រាប់​ iPhone។ លោក Kwon Oh-hyun អគ្គនាយក​រង​ម្នាក់​ក្នុង​ចំណោម​អគ្គនាយក​រង​ទាំង​ ៣ របស់​ Samsung បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​បាន​កុងត្រា​ផលិត​នេះ អំឡុង​ពេល​ដែល​គាត់​​ធ្វើ​ដំណើរ​ទៅ​ទីស្នាក់ការ​ Apple កាល​ខែ​មុន។

រំលឹក​ថា Samsung ធ្លាប់​ជា​អ្នក​ផ្គត់ផ្គង់​បន្ទះ​ឈីប​ដ៏​ធំ​មួយ​សម្រាប់​ Apple ប៉ុន្តែ​នៅ​ឆ្នាំ ២០១៣ ក្រុមហ៊ុន​តៃវ៉ាន់​ TSMC បាន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ឈីប iPhone ​ដ៏​សំខាន់​ជំនួស​តំណែង Samsung វិញ។ ​ក្នុង​ពេល​ឆាប់ៗ​​ខាង​មុខ​នេះ Samsung ​គ្រោង​នឹង​បញ្ចប់​​ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ចុង​ក្រោយ​លើ​ម៉ាស៊ីន​ផលិត​ឈីប​របស់​ខ្លួន​ ហើយ​នឹង​សុំ​ការ​​សម្រេច​លើក​ចុង​ក្រោយ​ពី​ Apple លើ​ការ​ផលិត​ឈីប A12៕​​​​​

ចុចអាន៖

ប្រភព៖ The Investor   ប្រែ​សម្រួល៖ សុខហេង