៨សន្លឹកនេះអាចបញ្ជាក់ពីក្ដីស្រលាញ់របស់ បវរកញ្ញាពិភពលោក ទៅកាន់កុមារកម្ពុជា
- 2017-07-19 03:40:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨សន្លឹកនេះអាចបញ្ជាក់ពីក្ដីស្រលាញ់របស់ បវរកញ្ញាពិភពលោក ទៅកាន់កុមារកម្ពុជា
ចន្លោះមិនឃើញ
ម្សិលមិញនេះកញ្ញា Angela Bonilla ដែលបានគ្រងតំណែង Miss Global 2016 បានចុះទៅសួរសុខទុក្ខដើម្បីបង្ហាញក្ដីស្រលាញ់ដល់កុមារកំព្រានៅអង្គការ Sunrise ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នេះមិនមែនលើកទី១សម្រាប់កញ្ញាឯកពិភពលោករូបនេះបង្ហាញក្តីស្រលាញ់ចំពោះកុមារកម្ពុជាទេ ថ្មីៗនេះនាងក៏បានចុះទៅចែកអំណោយ និងផ្ដល់ភាពស្និទ្ធស្នាលដល់ក្រុមកុមារកំព្រានិងកុមារជួបការខ្វះខាត នៅមណ្ឌលកុមារកំព្រា ស្ថិតក្នុងភូមិកោះរំដួល ស្រុកស្អាង ខេត្តកណ្ដាលដូចគ្នា។
ការចុះទៅសួរសុខទុក្ខពីម្សិលមិញនេះនាងបាននាំយកនូវ អង្ករ និងសម្ភារៈកីឡា មួយចំនួនសម្រាប់ក្មេងៗនៅទីនោះផងដែរ៕
ចុចអាន៖ រំភើបណាស់ Miss Global ២០១៦ យកអំណោយជួយកុមារកម្ពុជា