Monaco ព្រមាន​ក្លឹប​ណា​ដែល​លួច​ទាក់ទង Mbappe ស្ងាត់ៗ​

  • 2017-07-21 02:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Monaco បាន​ចោទ​ប្រកាន់​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ​អឺរ៉ុប​ដែល​មាន​លួច​ទាក់ទង​ តារា​ឆ្នើម Kylian Mbappe ដោយ​ខុស​ច្បាប់​។

Mbappe

ក្លឹប​នៃ​ក្របខ័ណ្ឌ​កំពូល​បារាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា​ ក្លឹប​ទាំង​នោះ​បាន​ធ្វើការ​ទាក់ទង​ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​ទាមទារ​ឲ្យ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ រួម​ទាំង​ស្ថាប័ន​គ្រប់គ្រង​ French league 1 ចាត់វិធានការ​លើ​រឿង​នេះ។

យោង​តាម​ច្បាប់​របស់​ FIFA ក្លឹប​អាជីព​ដែល​ចង់​ចរចា​ជាមួយ​កីឡាករ​ណា​ម្នាក់​ត្រូវ​សរសេរ​លិខិត​សុំ​ការ​អនុញ្ញាត​ជា​លាយលក្ខណ៍អក្សរ​ជាមុន​សិន​ ទើប​អាច​ទាក់ទង​ទៅ​សាមី​ខ្លួន​បាន។

Mbappe កំពុង​ក្លាយ​ជា​គោល​ដៅ​របស់​ក្លឹប​យក្ស​នៅ​អឺរ៉ុប​ក្រោយ​ស៊ុត​បញ្ចូល​ទី​ ២៦​គ្រាប់ ជួយ​ Monaco ឈ្នះ​លីគ​លើក​ដំបូង​ក្នុង​រយៈពេល​១៧ឆ្នាំ​ និង​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី