សឿយ វិសាល៖ ប៉ះជប៉ុនល្ងាចនេះនឹងប្រឹងខ្លាំងជាងប្រកួតជាមួយចិនទៀត
- 2017-07-21 03:24:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សឿយ វិសាល៖ ប៉ះជប៉ុនល្ងាចនេះនឹងប្រឹងខ្លាំងជាងប្រកួតជាមួយចិនទៀត
ចន្លោះមិនឃើញ
ខ្សែការពារឆ្នើមដែលតែងតែបង្ហាញមុខក្នុងប្រកួតធំរបស់កម្ពុជា សឿយ វិសាល ថាការប្រកួតជាមួយជប៉ុនល្ងាចនេះ ពួកគេមិនខ្លាចទេ ហើយនឹងខំប្រឹងលេងឲ្យខ្លាំងជាងកាលប្រកួតជាមួយប្រទេសចិនទៅទៀត។
កីឡាករ សឿយ វិសាល បានលើកឡើងថា បើនិយាយពីសមត្ថភាពកីឡាករជប៉ុនគឺខ្លាំងជាកីឡាករ U-23 ចិន ក៏ប៉ុន្តែសម្រាប់គេរួមនិងមិត្តរួមក្រុមដទៃទៀតមិនខ្លាចនោះទេ ហើយប្ដេជ្ញាចិត្តថានឹងខំប្រឹងលេងឲ្យល្អ និងខ្លាំងជាងមុនទៅទៀត។ ទាក់ទិនទៅនិងលទ្ធផលជាមួយ U-23 ជប៉ុន នាល្ងាចនេះខ្សែការពារខាងលើ យល់ឃើញថាប្រហែលជាមិនអាក្រក់ដូច U-23 ហ្វីលីពីន នោះទេ។
សូមរំលឹកថា សម្រាប់ការប្រកួតជម្រុះពានរង្វាន់ 2018 AFC U23 Championship ពូល J ប្រកួតដំបូងកាលពីថ្ងៃពុធ ទី១៩ កក្កដា នៅពហុកីឡដ្ឋានជាតិនោះ គឺ U23 ជប៉ុន ឈ្នះ ហ្វីលីពីន ឯកម្ពុជាស្មើ U23 ចិន។ ការប្រកួតទី២ ល្ងាចនេះគឺ U23 ចិន ប៉ះ ហ្វីលីពីន វេលាម៉ោង ៣:៣០ នាទីរសៀល និងគូទី២ កម្ពុជា ប៉ះជាមួយ U23 ជប៉ុន ម៉ោង ៦:៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិ៕