អ្នកចូលចិត្តកាហ្វេ បើបានឃើញអ្នកជំនាញបង្ហាញពីរូបមន្តឆុងទៀត អេមម៉ង
- 2017-07-21 08:57:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តកាហ្វេ បើបានឃើញអ្នកជំនាញបង្ហាញពីរូបមន្តឆុងទៀត អេមម៉ង
ចន្លោះមិនឃើញ
ឥឡូវនេះនៅសណ្ឋាគារភ្នំពេញ ទាំងអ្នកចូលរួម អ្នកសារព័ត៌មាន ព្រមទាំងពិធីករកំពុងតែយកចិត្តទុកដាក់ខ្លាំង នៅពេលដែលអ្នកជំនាញធ្វើបទបង្ហាញ ក៏ដូចជាបង្ហាញនូវគន្លឹះសម្ងាត់សម្រាប់ការធ្វើកាហ្វេទឹកដោះគោធីផត តែក្រហមទឹកដោះគោ ធីផត តែបៃតងទឹកដោះគោធីផត ផាស្សិនទឹកដោះគោស្រស់ធីផត។
ការធ្វើភេសជ្ជៈខាងលើនេះពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ និងចំណាយអស់ថ្លៃដើមតិចទៀតផង ដោយគ្រាន់តែជ្រើសរើសប្រើទឹកដោះគោខាប់ធីផត រួមជាមួយទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា ដែលជាផលិតផលមានគុណភាព ខ្ពស់ពីប្រទេសថៃ ដែលសាកសមបំផុតចំពោះការឆុងភេសជ្ជៈគ្រប់មុខ។
ទស្សនាសកម្មភាពដែលក្រុមការងារ Sabay ផ្តិតបានខាងក្រោម៖