ទេសភាពដូចឋានសួគ៌នៃតារារះនាទិសនិរតី ផលិតដោយ ពូស្មី លើកពានលេខ១

  • 2025-01-23 08:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក លី រស្មី ឬឈ្មោះ លោក PuSmey ពូស្មី ដែលគេតែស្គាល់លើបណ្ដាញសង្គមថាជាអ្នក បង្កើតមាតិកា តែងផ្ដិតយកទេសភាពស្អាតៗតាមរយៈការធ្វើដំណើរក្នុងប្រទេសកម្ពុជា ថ្មីៗនេះលោកទើបទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ដោយស្នាដៃផលិតវីដេអូខ្លីរបស់លោកមានចំណងជើងថា "កោះកុងផ្ទះទី២"។

ការប្រគល់ជ័យលាភីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ស្ថិតនៅឆ្នេរកោះស្មៅ ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា កម្មវិធីនេះដែរគឺមានការប្រកាសជ័យលាភីនិងប្រគល់ពាននិង/ឬផ្ដល់រង្វាន់មានដូចជា៖

១.កម្មវិធីប្រគួតប្រជែងស្នាដៃរចនាគម្រោងគម្រោងប្លង់រូបនីយកម្មតំបនឆ្នេរសមុទ្រកម្ពុជា ក្រោមប្រធានបទ "កម្ពុជា មាតុភូមិខ្ញុំទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ" ។

២.កម្មវិធីប្រឡងប្រណាំងឆ្នេរខ្សាច់ កម្សាន្តស្អាត និងព្រែកកម្សាន្តស្អាត ។

៣.កម្មវិធីប្រឡងប្រណាំងវីដេអូរខ្លីៗ "មាតុភូមិខ្ញុំ ឆ្នេរស្អាត ព្រែកស្អាត " ។

អត្ថបទ៖ កុសល